ភ្នំពេញ៖  ពិតណាស់ គ្រាន់តែលឺឈ្មោះ លោក ហេង ប៊ុនលាភ ច្បាស់ជាប្រិយមិត្តជាច្រើន នៅចាំអតីតតារាសម្ដែងប្រុសដ៏មានកេរ្ដិ៍ឈ្មោះល្បីល្បាញអំឡុងឆ្នាំ ២០០០ជាមិនខាន។ ក្រោយសម្រេចចិត្ត ដើរចេញពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំកន្លងមក តារាប្រុសរូបនេះ ក៏ធ្លាប់បានបង្ហាញមុខនៅក្នុងខ្សែភាពយន្តរឿង «កូនពស់កេងកង» សារជាថ្មីផងដែរ។    

ជាមួយគ្នានេះ ដូចដឹងស្រាប់ហើយថា លោក ហេង ប៊ុនលាភ ជាតារាសម្តែងប្រុសជើងចាស់ល្បីឈ្មោះបោះសម្លេងម្នាក់ បើទោះបី ឃ្លាតឆ្ងាយពីវិថីសិល្បៈ ហើយមានគ្រួសារហើយក៏ពិតមែន តែប្រជាប្រិយ តារាប្រុសរូបនេះ នៅតែត្រូវ មហាជនគ្រប់ស្រទាប់ ចង់ដឹងឮជាខ្លាំង ពីជិវិតឯកជនរបស់រូបលោក ដែលសាមញ្ញបំផុត មិនសម្ភារនិយម ពោលគឺ មិនខ្វាយខ្វល់ពីភាពល្បីល្បាញរបស់ខ្លួន កាលពីមុនឡើយ។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅមុននេះបន្តិច តារាប្រុសរូបសង្ហារូបនេះ ក៏ទើបតែបង្ហោះរូបភាពជុំគ្រួសារម្ដងទៀត ក្នុងថ្ងៃខួបកំណើតកូនប្រុស ដែលមើលទៅមានពិតជាសាមញ្ញខ្លាំងមែនទែន ដែលរៀបចំបែបលក្ខណៈគ្រួសារ ដោយគ្រាន់តែមាននំខួបកំណើតមួយ ក៏ធ្វើឲ្យគ្រួសាររបស់លោក មានសុភមង្គល ពោពេញដោយស្នាមញញឹម យ៉ាងកក់ក្តៅបែបនេះ ៕

សូមទស្សនារូបភាពខាងក្រោម៖

ហេង ប៊ុនលាភ និង ភរិយា
ហេង ប៊ុនលាភ
ហេង ប៊ុនលាភ និងកូនៗ
កូនៗ ហេង ប៊ុន លាភ
ហេង ប៊ុនលាភ និង គ្រួសារ
កូនប្រុស ហេង ប៊ុនលាភ
ហេង ប៊ុនលាភ និងកូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ប៊ុនលាភ