រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនប្រាកដជា បានស្គាល់រូបរាងមុខមាត់របស់ តារារ៉េបល្បីឈ្មោះ វណ្ណដា ជាក់ជាមិនខាន ទើបប្រឡូកក្នុងសិល្បៈរ៉េប ប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ តែរូបលោក អាចយកបានបេះដូងគាំទ្ររបស់មហាជនបាន យ៉ាងច្រើន ជាពិសេសគឺ ស្រទាប់យុវវ័យ។
ជាមួយនឹង ទេពកោសល្យច្នៃប្រឌិតខ្ពស់ ផ្នែកនិពន្ធទំនុកនិងច្រៀងហើយនោះ តារាប្រុសរូបនេះ ក៏ត្រូវបណ្តាអ្នកគាំទ្រ ឈ្លក់វង្វេងនឹងរូបរាងសង្ហា ព្រមជាមួយការតុបតែងខ្លួន បែបសាមញ្ញៗមិនឡូយឆាយខ្លាំង តែជះចំហាយHotគួរឲ្យទាក់ទាញ យកទៅណាមិនអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសទៅទៀត ក្នុងកម្មវិធីជួបជុំហ្វេនៗកាលពីម្សិលមិញនេះ ហ្វេនៗផ្ទុះការចាប់អារម្មណ៍នឹងអាវលើខ្លួនរបស់ តារារ៉េបកំពុងល្បីឈ្មោះរូបនេះ មើលទៅសាមញ្ញៗ តែការពិត អាវយឺតដៃវែងក្រហម ដែលមហាជនឃើញធម្មតានេះ មិនមែនជាអាវមួយរៀលៗនោះឡើយ វាជាប្រ៊េនអាវក្រៅល្បីឈ្មោះរបស់បារាំង Moncler ដោយគិតតម្លៃនៅក្នុងប្រទេសបារាំង គឺមានតម្លៃរហូតទៅដល់ ៥៥០អឺរ៉ូ បើគិតជាលុយដុល្លារវិញ ប្រហែល ៦២៣ដុល្លាឯណោះ តែបើគិតតម្លៃក្នុងស្រុកខ្មែរនោះ តម្លៃអាវនេះអាចមានតម្លៃថ្លៃជាងនេះ ដោយយីហ៊ោល្បីនេះ គេឃើញមានទីតាំងនៅក្នុងអាគារវឌ្ឍនៈ តែមួយគត់ប៉ុណ្ណោះ នៅកម្ពុជា៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ់៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]