ភ្នំពេញ៖ ជាការពិតណាស់ គូស្នេហ៍តារាចម្រៀងស្រី កញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ បច្ចុប្បន្ន កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ហ្វេនៗ អ្នកគាំទ្រដែលស្រលាញ់ចូលចិត្តអ្នកទាំងពីរ និងតែងតែគូផ្គងគូស្នេហ៍មួយគូនេះយូរមកហើយ។
ជាមួយគ្នានេះ បន្ទាប់ពីប្រកាសទំនាក់ទំនង ទាក់ទងគ្នាជាសាធារណៈមក គីមមួយ និងគូស្នេហ៍ ក៏កាន់តែទទួលបាននូវប្រជាប្រិយភាព និងការយកចិត្តតាមដានពីជីវិតដៃគូរបស់នាង កាន់តែខ្លាំងស្ទើរគ្រប់សកម្មភាព មិនឲ្យរំលងតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសនោះទៀតនោះ គឺតារាស្រីរូបនេះក៏មិនឲ្យហ្វេនដែលតែងរំពឹងលើគូស្នេហ៍របស់នាងខកចិត្តនោះឡើយ។ ជាក់ស្ដែង ថ្មីៗនេះ គីមមួយ ក៏បានចេញមកបង្ហោះរូបគូ២-៣សន្លឹក នៅលើបណ្ដាញសង្គមឲ្យអ្នកទស្សនាបានឃើញជាថ្មី មើលទៅពិតជាសមគ្នាខ្លាំងមែនទែន ក្នុងឈុតរ៉ូបខ្មៅរាងស៊ិចស៊ី បូករួមនឹងកម្លោះសង្ហា រតនៈ អាវសឡើងសង្ហា កាន់តែស៊ីសង្វាក់គ្នា សមគ្នាខ្លាំងតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]