ម៉ាក់ៗពពោះមួយចំនួនអាចមានអាការៈឈឺចាប់ឆ្អឹងត្រគាក ឬឆ្អឹងថ្ងាសត្រគាក (នៅខាងក្រោមថ្ងាសទ្វារមាស) នៅត្រីមាសទី ៣។ ហេតុអ្វីបានជាម៉ាក់ៗមួយចំនួនមានអាការៈឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ ហើយគួរកាត់បន្ថយអាការៈបែបណា?
នៅត្រីមាសទី ៣ រាងកាយម៉ាក់ៗនឹងបញ្ចេញអ័រម៉ូន relaxin ដើម្បីបន្ទន់សរសៃចំណងនៅក្នុងសន្លាក់ឆ្អឹងថ្ងាសត្រគាក ដែលធ្វើឱ្យសន្លាក់ឆ្អឹងថ្ងាសត្រគាករលុង ដើម្បីជួយឱ្យកូនក្នុងផ្ទៃអាចសម្រាលចេញបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែពេលខ្លះសន្លាក់ឆ្អឹងថ្ងាសត្រគាកអាចរលុងខ្លាំងពេកដែលបណ្តាលឱ្យឆ្អឹងថ្ងាសត្រគាករង្គើ បូករួមនឹងទម្ងន់ទារកកក្នុងផ្ទៃ និងការឡើងទម្ងន់របស់ម៉ាក់ៗ ដែលបន្ថែមសម្ពាធលើឆ្អឹងអាងត្រគាក ហើយបង្កឱ្យម៉ាក់ៗមានការឈឺចាប់ឆ្អឹងថ្ងាសត្រគាក។
ប្រសិនឆ្អឹងថ្ងាសត្រគាកម៉ាក់ៗរលុងខ្លាំង ម៉ាក់ៗអាចមានការឈឺចាប់ ហើយមានអាការៈដូចជា៖
- ឈឺចាប់ពេលដើរយូរ ឡើងជណ្តើរ ឬពេលយួរ ឬលើកធ្ងន់ៗ
- ឈឺចាប់ពេលប្រែខ្លួនលើគ្រែ ស្លៀកពាក់ ឬចុះពីលើរថយន្ត
- ហើមនៅតំបន់ឆ្អឹងថ្ងាសត្រគាក
- អាចឮសំឡេងកកិតនៅក្នុងឆ្អឹងអាងត្រគាក
- ឈឺចាប់នៅឆ្អឹងអាងត្រគាកផ្នែកខាងមុខ ត្រគាក តំបន់ចន្លោះរន្ធគូទ និងទ្វារមាស ខ្នងផ្នែកខាងក្រោម ហើយអាចសាយភាយដល់ភ្លៅរហូតដល់ជង្គង់។
ប្រសិនបើម៉ាក់ៗមានអាការៈឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ ម៉ាក់ៗគួរ៖
- ចៀសវាងការដើរយូរ ហើយពេលដើរ ម៉ាក់ៗត្រូវដើរយឺតៗ
- ចៀសវាងការឈរយូរ ហើយពេលឈរ ម៉ាក់ៗត្រូវរក្សាទម្ងន់ជើងទាំងពីរឱ្យស្មើគ្នា ចៀសវាងប្រឹងជើងតែម្ខាងទប់ទម្ងន់ខ្លួន និងត្រូវពាក់ស្បែកជើងរាបដែលអាចជួយរក្សាលំនឹងខ្លួនបានល្អ។
- ចៀសវាងការអង្គុយមួយកន្លែងលើសពី ៣០ នាទី និងត្រូវផ្លាស់ប្តូរឥរិយាបថអង្គុយឱ្យបានញឹកញាប់ ហើយត្រូវអង្គុយលើកៅអីដែលមានបង្អែក ហើយមានទម្រជើង និងចៀសវាងអង្គុយគងអន្ទាក់ខ្លា។
- គេងផ្អៀង រួចដាក់ខ្នើយទ្រាប់ពោះ និងចន្លោះជើង ហើយពេលប្រែខ្លួនម៉ាក់ៗត្រូវដាក់ជង្គង់ចូលគ្នា
- ពេលស្លៀកពាក់ ម៉ាក់ៗត្រូវអង្គុយដើម្បីចៀសវាងឈរជើងមួយពេលស្លៀកខោ ឬរ៉ូប
- ពេលឡើងចុះជណ្តើរ ម៉ាក់ៗត្រូវបោះជំហានម្តងមួយៗដោយចាប់ផ្តើមពីជើងដែលមិនសូវឈឺ និងចៀសវាងឡើងចុះជណ្តើរញឹកញាប់។
- ពេលចុះពីលើឡាន ម៉ាក់ៗត្រូវទប់ជង្គង់ទាំងពីរចូលគ្នា
- ចៀសវាងលើក ឬរុញរបស់ធ្ងន់ៗ
- ចៀសវាងពក្មេង
- ពាក់ខ្សែក្រវាត់ទ្រពោះដើម្បីជួយទ្រទ្រង់ឆ្អឹងថ្ងាសត្រគាក ខ្នងផ្នែកខាងក្រោម និងកាត់បន្ថយការឈឺចាប់ឆ្អឹងថ្ងាសត្រគាកក្នុងអំឡុងពេលធ្វើចលនា
ម៉ាក់ៗដែលមានការឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ អាចធ្វើការពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកវិធីព្យាបាល និងកាត់បន្ថយការឈឺចាប់។ ភាគច្រើនការឈឺចាប់នឹងបាត់ទៅវិញ នៅពេលម៉ាក់ៗសម្រាលរួច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]