ភ្នំពេញ៖ ពិតណាស់ ចិត្ត កញ្ចនា ជាតារាចម្រៀង Original Song មួយរូបដែលទទួលបានការគាំទ្រពីប្រិយមិត្តយុវវ័យច្រើននាពេលបច្ចុប្បន្ន តាមរយៈបទចម្រៀងពីរោះៗរបស់នាង ដែលធ្វើឲ្យគ្រប់គ្នាស្ដាប់ហើយត្រូវចិត្តនិងកាន់តែគាំទ្រនាងពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីម្ចាស់បទ «ឈឺ» រូបនេះ ទើបតែបានបញ្ចេញ Teaser បទចម្រៀងថ្មីរបស់ខ្លួនមួយបទទៀត នៅលើគណនីផេកហ្វេសប៊ុកផ្ទាល់ខ្លួន ហ្វេនៗស្ដាប់ហើយចូលចិត្តស្ទើរគ្រប់គ្នា។
ដោយក្នុងនោះ បទចម្រៀងថ្មីមួយនេះរបស់ កញ្ចនា នាងបាននិពន្ធឡើងដោយបង្កប់នូវអត្ថន័យស្នេហាផ្អែមល្ហែមរវាងគូស្នេហ៍មួយគូ ពោលគឺដូចទៅនឹងរឿងរ៉ាវស្នេហាពិតរបស់នាងនិងគូស្នេហ៍ដែលស្រលាញ់គ្នាមក ៨ឆ្នាំយ៉ាងដូច្នោះ។ ហើយជាពិសេស បូករួមជាមួយរូបភាពរបស់នាងនិងគូស្នេហ៍ដាក់បញ្ចូលនៅក្នុងវីដេអូថែមទៀតនោះ មើលទៅចម្រៀងមួយបទនេះពិតជារ៉ូមែនទិក និងពីរោះខ្លាំង អ្នកណាៗក៏សរសើរ៕
សូមទស្សនាវីដេអូខាងក្រោម៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]