ភ្នំពេញ៖ អាចនិយាយបានថា កញ្ញា ចិត្ត កញ្ចនា ជាតារាចម្រៀងស្រីសម្លេងពីពីរោះ រាល់បទចម្រៀងរបស់នាង តែងតែទទួលបានការសរសើរពីហ្វេនជានិច្ច។ មិនតែប៉ុណ្ណោះ  គ្រប់បទចម្រៀងតារារូបនេះសុទ្ធតែល្បីៗ ទៅដល់កន្លែងណា ក៏ឮមហាជនចាក់បទចម្រៀងនាងស្ដាប់ផងដែរ។ 

យ៉ាងណាមិញ បើក្រឡេកមើលរូបសម្រស់កញ្ញា ចិត្ត កញ្ចនា បច្ចុប្បន្នគេឃើញថានាងអាចសម្រកទម្ងន់បាន និងមាមរូបរាងស្គមជាងមុនខ្លាំង។ ខណៈដែលមានរាងស្លីម សម្រស់តារារូបនេះ រឹតតែមានភាពលេចធ្លោ ទាក់ទាញជាងមុនថែមមួយកម្រិត រហូតហ្វេនៗសរសើរពីនាងគ្រប់គ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គេចាប់អារម្មណ៍ឃើញទៀតថា មុខមាត់កញ្ញា ចិត្ត កញ្ចនា ហាក់ប្រែប្លែកខុសពីមុនខ្លាំង។ ដោយថ្មីៗនេះនាងបានវះកាត់ធ្វើច្រមុះ លើកខ្ទង់ច្រមុះឲ្យខ្ពស់ស្រួចជាងមុន បើគិតមកទល់ពេលនេះមានរយៈពេល២ខែហើយ ទើបនាងផ្លាស់ប្ដូរមុខស្អាតប្លែកយ៉ាងដូច្នេះ។ ម្យ៉ាងវិញទៀត ក្រោយសម្រេចចិត្តធ្វើច្រមុះរួច សម្រស់នាងប្រែខ្លាំងសឹង១៨០ដឺក្រេតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ចិត្ត កញ្ចនា
កញ្ញា ចិត្ត កញ្ចនា
កញ្ញា ចិត្ត កញ្ចនា
កញ្ញា ចិត្ត កញ្ចនា
កញ្ញា ចិត្ត កញ្ចនា
កញ្ញា ចិត្ត កញ្ចនា
កញ្ញា ចិត្ត កញ្ចនា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចិត្ត កញ្ចនា