កោះរ៉ុង៖ ជាការពិតណាស់ កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅ រូបភាព Pre Wedding របស់តារាសម្ដែង និងជាម៉ូដែលរាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា បានបង្ហោះចែករំលែកព្រងព្រាតលើបណ្ដាញសង្គម ឲ្យហ្វេនអ្នកគាំទ្របានឃើញ ពីភាពស្រស់ស្អាតនិងសមគ្នាទាំងគូរបស់នាង ឲ្យអ្នកទស្សនាសរសើរព្រាតតែម្ដង។

យ៉ាងណាមិញ ក្រោយពីបានបញ្ចប់សកម្មភាព Pre Wedding នៅលើទឹកដីអង្គរខេត្តសៀមរាបរួចហើយ ស្រាប់តែពេលថ្មីៗនេះ ទឹម រដ្ឋា បានដឹកដៃគូដណ្ដឹងទៅកម្សាន្តនៅលើកោះរ៉ុង ក្នុងរីសតឯកជនដ៏ស្រស់ស្អាតមួយគឺ The Royal Sands បន្តទៀត បង្ហាញពីភាពផ្អែមល្ហែម ស្អិតរមួត នៅលើទូកជាមួយនឹងស្នាមញញឹម មើលទៅពោពេញទៅដោយក្តីសុខ ដែលបាននៅក្បែរមនុស្សជាទីស្រលាញ់របស់ខ្លួនបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានបង្ហោះរូបភាព ដំណើរកម្សន្តបែយ៉ាងផ្អែមល្ហែមបែបនេះហើយ ក៏បានមហាជនក៏ដូចជាហ្វេនៗជាច្រើនចូលទៅខមិន សរសើរក៏ដូចជាលួចច្រណែន ពីគូស្នេហ៍មួយគូនេះមិនស្ទើរ ដែលតែងតែបង្ហាញភាពស្និតស្នាល ស្វីតៗបែបនេះជាហូរហែ៕

សូមទស្សនារូបភាពខាងក្រោម៖

ទឹម រដ្ឋា និងគូដណ្ដឹង
ទឹម រដ្ឋា
ទឹម រដ្ឋា 
ទឹម រដ្ឋា និងគូដណ្ដឹង
ទឹម រដ្ឋា និងគូដណ្ដឹង
ទឹម រដ្ឋា និងគូដណ្ដឹង
ទឹម រដ្ឋា និងគូដណ្ដឹង
ទឹម រដ្ឋា និងគូដណ្ដឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា