រាជធានីភ្នំពេញ ់៖ ដូចដែរដឹងស្រាប់ហើយថា ពិធីការិនីរូបស្រស់ល្បីឈ្មោះ សុខ សោម៉ាវត្តី ជាតារាស្រីកូន១ ដែលត្រូវមហាជនផ្ទុះការចាប់អារម្មណ៍នឹង រូបសម្រស់មិនចាញ់ក្មេងស្រី១៨ឆ្នាំរបស់ខ្លួន ជាពិសេសទៅទៀត គឺទំនាក់ទំនងផ្អែមមុត ជាមួយនឹងគូស្នេហ៍ថ្មីខ្លួន។

ទន្ទឹមនឹងនេះ ទើបលេចឮដំណឹងថា តារាស្រីរូបនេះមានគូស្នេហ៍ កំពូលយល់ចិត្ត ដល់ថ្នាក់បើកសិទ្ធិឲ្យរូបនាងនិងកូនស្រី ចេញចូលជួបអតីតស្វាមីរបស់ខ្លួន តាមចិត្តនិងគ្រប់ពេលវេលាថែមទៀត ដោយគ្មានការប្រច័ណ្ឌ ជាហេតុធ្វើឲ្យ រូបនាងកាន់តែលង់ស្នេហ៍នឹង គូស្នេហ៍វ័យក្មេងរបស់ខ្លួនកាន់តែខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយពាក្យចចាមរាមទាំងនេះទើបធ្វើឲ្យ បណ្តាអ្នកគាំទ្រ គិតថា ទំនាក់ទំនងរបស់តារាស្រីរូបនេះ និងអតីតស្វាមីគឺ បែកបាក់គ្នាដោយសន្តិភាព ចែកផ្លូវដើររៀងខ្លួន ជាពិសេសទៅចេញចូលរាប់អានគ្នា ដូចជីវិតគូរបស់ អ្នកនាង ស៊ឹម សូលីកា និងអតីតស្វាមីដែរ ប៉ុន្តែគ្រាន់តែមិនបើកចំហឲ្យខ្លាំង តែប៉ុណ្ណោះ។

ជាមួយគ្នានេះ អតីតរបស់រូបនាងត្រូវគេស្គាល់ច្បាស់ថា លោក ទូច ដាណារ៉ា ហៅ ពេជ្រ (សព្វថ្ងៃជាស្នងការរងខេត្តរតនគិរី) ពោលគឺអ្នកទាំងពីរ បានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយរៀបការបានត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ ដោយបន្សល់ទុកកូនស្រីគួរឲ្យស្រឡាញ់ម្នាក់ផងដែរ គួរបញ្ជាក់ថា អ្នកទាំងពីរ បានរៀបការក្នុងឆ្នាំ ២០១៤ និងចែកផ្លូវគ្នា ក្នុងឆ្នាំ ២០១៦៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី សុខ សោម៉ាវត្តី
តារាស្រី សុខ សោម៉ាវត្តី
តារាស្រី សុខ សោម៉ាវត្តី
តារាស្រី សុខ សោម៉ាវត្តី និងគូស្នេហ៍
តារាស្រី សុខ សោម៉ាវត្តី និងគូស្នេហ៍
តារាស្រី សុខ សោម៉ាវត្តី និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី