រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជាចាំបានហើយ តារាចម្រៀង យ៉ាន លីនដា ដែលត្រូវស្គាល់យ៉ាងច្បាស់ថាជា អតីតភរិយា តារាប្រុស ញ៉ែម សំអូន ដែល ក្រោយបញ្ចប់ជីវិតជា គូស្វាមីភរិយានឹងគ្នាហើយនោះ រូបនាង បាននាំកូនស្រីតែម្នាក់ខ្លួន ទៅរស់នៅលើទឹកដីប្រទេសអូស្ត្រាលី។
ទន្ទឹមនឹងនេះ ចាប់តាំងពីមានបញ្ហាលែងលះ តារាចម្រៀងស្រីរូបនេះ នាំកូនស្រីតែម្នាក់របស់ខ្លួន ទៅរស់នៅក្រៅប្រទេស រូបនាងមិនធ្លាប់បាន បកមកលេងស្រុកកំណើតវិញ សូម្បីតែម្តង ដោយគម្រោងរបស់រូបនាង ត្រូវបានផ្អាក ក្រោយមានបញ្ហារីករាលដាលនៃជំងឺកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាក្តី អស់រយៈពេលជិត៦ឆ្នាំទៅហើយ ទើបពេលនេះ តារាចម្រៀងស្រី យ៉ាន លីនដា បានហោះមកស្រុកខ្មែរ ក្នុងនោះគេឃើញ តារាៗខ្មែរ ដូចជា តារាស្រី ទឹម រដ្ឋា អ្នកនាង គង់ ចាន់ស្រីមុំ ទៅទទួលដល់ព្រលានយន្តហោះ យ៉ាងកក់ក្តៅ ជាងនេះទៅទៀត បើងាកទៅមើល អ្នកនាង គង់ ចាន់ស្រីមុំ វិញ ដល់ថ្នាក់ រៀបចំបន្ទប់១ផ្តាច់មុខ ឲ្យតារាចម្រៀងរូបនេះ នៅក្នុងផ្ទះវីឡាខ្លួន ហើយថែមទាំង មើលថែទាំ ដូចសមាជិកគ្រួសារថែមទៀតផង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]