រាជធានីភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បើទោះបី ខានចេញច្រៀងជាង៤ឆ្នាំ ក៏ពិតមែន តែរូបលោក មិនធ្លាប់គិតបោះបង់ចោល ការងារសិល្បៈរបស់រូបលោកឡើយ ខណៈជំនួញ ការរកស៊ីរបស់រូបលោក កាន់តែមមាញឹកខ្លាំងទៅៗក៏ដោយ។
ជាងនេះទៅទៀត ក្រោយធ្វើផ្ទះវីឡាធំស្កឹមស្កៃរួច បានតែប៉ុន្មានខែ តែលោកប៉ា ត្រូវទទួលមរ.ណភាព រូបលោកក៏ប្រកាស លក់ផ្ទះនោះ ក្នុងតម្លៃ២លានដុល្លារ ដែលធ្វើឲ្យមហាជនលាន់មាត់គ្រប់គ្នាតែម្តង រហូតដល់ផ្ទុះពាក្យចចាមរាមថា រូបលោកប្រហែលជា កំពុងមានបញ្ហាផ្នែកសេដ្ឋកិច្ចហើយ បានជា ខំធ្វើផ្ទះរៀបចំយ៉ាងប្រណីតថ្នាក់នេះហើយ បែរជាប្រកាសលក់ ក្រោយរស់នៅបានតែមួយរយៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយខុសស្រឡះ នរណាថា តារាប្រុស ករុណា ពេជ្រ ទ័លនោះ ស្ងាត់ៗរូបលោក ប្រកាសបើកដំណើរការ ក្រុមហ៊ុនទេសចរណ៍មួយកន្លែងឈ្មោះ Gold Star Travel & Tour ដើម្បីបម្រើដល់តម្រូវការរបស់បងប្អូនមហាជនខ្មែរ ស្របពេល ការធ្វើទេសចរណ៍ក្នុងស្រុកនិងក្រៅស្រុក កំពុងមានសន្ទុះ គួរឲ្យចាប់អារម្មណ៍៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]