ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រីដ៏មានទេពកោសល្យ ក្នុងវិស័យបទចម្រៀងក្នុងស្រុក តារាស្រី ទេព បូព្រឹក្ស បានបង្ហាញខ្លួន ក្នុងកម្មវិធីមួយ ដែលបានប្រព្រឹត្តិ នៅផ្សារទំនើបមួយកន្លែង ដែលបានបង្កឲ្យមានភ្ញាក់ផ្អើលជាខ្លាំង នៃវត្តមានរបស់តារាស្រីរូបនេះ។

ជាក់ស្តែង ក្នុងថ្ងៃ Event មួយនេះផងដែរ តារាស្រីវ័យក្មេងរូបនេះ ក៏បានផ្តល់បទសំភាសនិ៍គួរឲ្យភ្ញាក់ផ្អើលជាខ្លាំង នៃការងារ ដែលរូបនាងនឹងចេញនាពេលខានមុខ កំពុងតែទទួលបានប្រមូល ចំណាប់អារម្មណ៍ ពីសំណាក់ហ្វេនៗ ក៏ដូចជាក្នុងមហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងវីដេអូមួយ ដែលគេបានបង្ហោះ នៅលើបណ្តាញសង្គមនោះ ដែល រូបនាង បានបង្ហើបប្រាប់ថា​ នាថ្ងៃមុខ នៅឆ្នាំហ្នឹង ឬក៏ឆាប់ៗ រូបនាង នឹងចេញចម្រៀង ជាមួយនឹងតារាបរទេស មិនត្រឹមតែប៉ុណ្ណោះ សិល្បកររូបនោះ ក៏ជាអាយដលក្នុងដួងចិត្ត របស់តារាស្រីរូបនេះផងដែរ។

ជារួម ជាមួយឃ្លឹបខ្លី មួយនេះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់ កញ្ញា មានការអន្ទះសារជាខ្លាំង នឹងរំពឹងទុក អាយដលរបស់ខ្លួន នឹងចេញអ្វីដែលថ្មីៗ នាឆាប់ៗនេះ ព្រោះ ទេព បូព្រឹក្ស មិនដែលធ្វើឲ្យហ្វេនរបស់កញ្ញា ខកបំណងម្តងឡើយ គ្រប់ពេលដែលរូបនាង បានចេញបទចម្រៀងរបស់នាងចេញម្តងៗ៕

ប្រភព៖ Tep Boprek Fan Club

សូមទស្សនាវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
វិដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស