រាជធានីភ្នំពេញ ៖ នរណាៗក៏ស្គាល់ តារាសម្តែងជើងចាស់ អ្នកនាង ដាញ់ ម៉ូនីកា ជាតារាស្រីល្បីខ្លាំង កំឡុង១០ឆ្នាំមុន ជាពិសេសជាតួអង្គ «នាងទាវ» ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ប៉ុន្តែក្រោយមក រូបនាងក៏សម្រេចចិត្តដកខ្លួនពីវិថីសិល្បៈ ទៅរស់នៅលើទឹកដីប្រទេសអូស្ត្រាលីជាមួយនឹងស្វាមី បង្កើតគ្រួសារនៅទីនោះ។
នៅក្នុងស្រុកជោគជ័យលើអាជីពការងារ ទោះទៅដល់ក្រៅប្រទេសហើយក៏ដោយ ក៏តារាជើងចាស់រូបនេះ ជោគជ័យលើការរកស៊ី លក់គ្រឿងថែសម្រស់របស់ខ្លួន ទទួលការគាំទ្រមិនធម្មតាប៉ុន្មានដែរ រហូតដល់ពេលថ្មីៗនេះ រូបនាងមកស្រុកខ្មែរ ទិញផ្ទះ និង ដាក់បង្ហាញផលិតផលរបស់ខ្លួននៅក្នុងផ្សារទំនើបថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលជីវិតគ្រួសារវិញ តាំងពីរៀបការជាង១០ឆ្នាំទៅហើយ ប៉ុន្តែ រូបនាងត្រូវមហាជនខ្មែរ ចាត់ទុកជា តារាគម្រូមិនបង្ហាញបញ្ហាគ្រួសារ ឈ្លោះប្រកែកផ្តោះផ្តងសម្តីអ្វីលើបណ្តាញសង្គមឡើយ ផ្ទុយទៅវិញ បង្ហាញតែរូបភាពមានក្តីសុខ និងផ្អែមល្អែមជាមួយស្វាមី ព្រមទាំងកូនៗ ធ្វើឲ្យហ្វេនៗកោតសរសើរពី វាសនារបស់តារាស្រីខ្មែររូបនេះ ពូកែស្ទើរគ្រប់មុខតែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]