ភ្នំពេញ៖ ពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងស្នេហារបស់តារាពហុជំនាញប្រុស នាយចឺម ជាមួយនឹងអ្នកនាង សេង សុឃីម កាន់តែវិវត្តន៍ទៅយ៉ាងរលូន ថែមទាំងបន្តចែកចាយសកម្មភាពផ្អែមល្ហែម ទៅណាមកណាទាំងគូតែម្ដង។

យ៉ាងណាមិញ ដូចដែរហ្វេនៗអ្នកតាមដាន គាំទ្រគូស្នេហ៍មួយគូនេះ បានដឹងស្រាប់ហើយ ចាប់តាំងពីបើកបង្ហាញទំនាក់ទំនងមក គូស្នេហ៍មួយគូនេះ តែងបង្ហាញភាពសិទ្ធស្នាលដាក់គ្នាទៅវិញទៅមក បង្ហាញពីក្តីស្រលាញ់ រហូតមានហ្វេនៗមួយចំនួនខមិនថាចង់លើសជាតិស្ករគ្រប់គ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង លើកនេះក៏មិនឲ្យហ្វេនខកបំណងនោះឡើយ គឺថាស្វីតមិនចាញ់ពេលរាល់ដងទេ ដោយ ថ្មីៗនេះ សូម្បីតែ នាយចឹម ទៅលេងបាល់ទាត់ ក៏គូស្នេហ៍តាមទៅមើលថែដល់កន្លែងលេងដែរ ថែមទាំងបង្ហាញរូបភាពកៀកដៃគ្នាមួយសន្លឹក យ៉ាងផ្អែមល្ហែម មើលទៅពិតជាសមគ្នា និងគួរឲ្យច្រណែនមែនទែន៕

សូមទស្សនារូបភាពខាងក្រោម៖

នាយចឺម និងមិត្តស្រី
នាយចឺម និងមិត្តស្រី
នាយចឺម និងមិត្តស្រី
នាយចឺម និងមិត្តស្រី
មិត្តស្រីនាយចឺម
នាយចឺម និងមិត្តស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម