ភ្នំពេញ៖ ដូចដែលប្រិយមិត្តដែលជាអ្នកគាំទ្របានដឹងហើយថា កាលពីថ្ងៃទី ១៦ ខែមិនា កន្លងទៅ គឺជាថ្ងៃខួបកំណើត និងជាថ្ងៃរំលឹកខួបអាពាហ៍ពិពាហ៍របស់តារាស្រី ម៉ាក សែនសូនីតា (តូតា) ប៉ុន្តែនាងមិនទាន់បានរៀបចំកម្មវិធីធំដុំអ្វីច្រើននោះឡើយ។
ដោយឡែក ប៉ុន្មានម៉ោងមុននេះ តូតា ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ដែលបង្ហាញពីកម្មវិធីជប់លៀង អបអរថ្ងៃខួបកំណើតរបស់នាងផង និងអបអរថ្ងៃខួបរៀបការ ២ឆ្នាំផង ធ្វើទៅយ៉ាងរីករាយ ដោយមានការចូលរួមពីសំណាក់មិត្តភក្ដិអ្នកសិល្បៈ និងអ្នកជិតស្និទ្ធមួយចំនួន ជាពិសេស គឺវត្តមានស្វាមីរបស់នាងផ្ទាល់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងនោះ យើងឃើញថា តូតា នឹងស្វាមី បានបង្ហាញសកម្មភាពអបអរពិធីជាមួយគ្នា ពោរពេញដោយស្នាមញញឹម និងក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក មើលទៅពិតជាមានភាពផ្អែមល្ហែមខ្លាំង រហូតអ្នកគាំទ្រឃើញហើយរំជើបរំជួលជំនួស៕
ទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]