ភ្នំពេញ៖ ជាការពិត កាលពីពេលថ្មីៗនេះតារាសម្ដែង និងតារាម៉ូដែលស្រីរាងស្ដើងកញ្ញា ទឹម រដ្ឋា បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើនភ្ញាក់ផ្អើល រំភើបជំនួសនាងគ្រប់គ្នា ខណៈនាងជាមួយគូដណ្ដឹងដឹកដៃគ្នាទៅថតរូប Pre-Wedding ដែលនឹងរៀបការនៅពេលឆាប់ៗខាងមុខ។ ពិតណាស់ តារារូបនេះបានកំណត់ថ្ងៃរៀបការខ្លួនគឺនៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២២ផងដែរ។

ម្យ៉ាងវិញទៀត ការPre-Wedding កញ្ញា ទឹម រដ្ឋា បានជ្រើសរើសទីតាំងថតនៅឯខេត្តសៀមរាប នៅឯទឹកដីអង្គរផងដែរ។ ដោយរូបភាពទាំងនោះ មើលទៅនាងពិតជាសុភាព ហើយស្រស់ស្អាតខ្លាំង ហើយរូបគូក៏មើលទៅផ្អែមល្ហែមទៀតផង។ មិនតែប៉ុណ្ណោះរូបភាពទាំងនោះត្រូវបានអ្នកលេងបណ្ដាញសង្គមសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នាតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្ងៃរៀបការកាន់តែខិតជិតមកដល់ កាលពីយប់មិញនេះកញ្ញា ទឹម រដ្ឋា បានធ្វើពិធីជប់លៀងលាភាពនៅលីវរបស់ខ្លួន ហើយនាងបានអញ្ជើញមិត្តភក្ដិជិតស្និទ្ធិជាច្រើនអ្នកទៅចូលរួមផងដែរ។ ក្នុងនោះដែរ បើមើលតាមវីដេអូនៃពិធីជប់លៀងលាភាពនៅលីវ គេឃើញនាងពិតជាបង្ហាញនូវភាពសប្បាយរីករាយខ្លាំង។ លើសពីនេះទៅទៀត នាងបានបង្ហាញក្ដីរំភើបផង យំផង ដែលមិត្តភក្ដិអញ្ជើញចូលរួមនិងបង្កើតការភ្ញាក់ផ្អើលដល់នាងផងនោះ៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា និងគូដណ្ដឹង
កញ្ញា ទឹម រដ្ឋា
កញ្ញា ទឹម រដ្ឋា និងគូដណ្ដឹង
កញ្ញា ទឹម រដ្ឋា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា