ភ្នំពេញ៖ ពិតណាស់ បើទោះជា កញ្ញា ឈីន រតនៈ ទើបតែប្រលូកក្នុងវិស័យចម្រៀងប៉ុន្មានឆ្នាំ ក៏ពិតមែន តែតារារូបនេះ ទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំងក្លាពី សំណាក់មិត្តៗយុវវ័យរាល់គ្នា តាមរយៈទឹកដមសម្លេងដ៏ពីរោះរណ្ដំរបស់នាង។
លើសពីនេះទៅទៀត ក្រៅពីសមត្ថភាពដ៏ប៉ិនប្រសប់ហើយ តារាចម្រៀងសម្លេងស្រួយរូបនេះ ក៏មានរូបសម្រស់ស្អាតមិនធម្មតាដែរ ដែលជារឿយៗកន្លងមក រាល់ពេល ឈីន រតនៈ បង្ហាញខ្លួនម្ដងៗ អ្នកគាំទ្រជាច្រើនតែងតែសរសើរមិនដាច់ពីមាត់ ទៅលើស្ទាយ៍លេងខ្លួន ដែលអាចបត់បែនគ្រប់កាលៈទេសៈរបស់នាងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត មួយរយៈនេះ តារាស្រីរូបនេះ ហាក់ដូចជាមានហាងឆេងខ្ពស់ តែងតែលេចមុខមាត់តាមឆាកតន្រ្ដីធំៗនានាជាប្រចាំ សឹងតែរកពេលវេលា សម្រាកមិនចង់បាន។ ទន្ទឹមនឹងនេះ ខំប្រឹប្រេងយូរដែរហើយ ស្រាប់តែ ឈីន រតនៈ ជូនកាដូរយ៉ាងធំសម្រាប់ខ្លួនឯង គឺរថយន្តម៉ាក Hyundai យ៉ាងថ្មីស្រឡាងខៅរលោងស្រិលតែម្ដង។ ជាមួយគ្នានោះ ក៏មានអ្នកគាំទ្រ ចូលទៅខមិន អមអរសាទរជាមួយនាង យ៉ាងច្រើនផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]