ភ្នំពេញ៖ ជាការពិតណាស់ មានហ្វេនៗអ្នកគាំទ្រមិនតិចនោះទេ ដែលបានដឹងពីទំនាក់ទំនងស្នេហាដ៏ស្អិតរមួតរបស់តារាប្រុសពហុជំនាញ នាយចឺម និង មេម៉ាយកូនមួយ អ្នកនាង សេង សុឃីម ព្រោះជារឿយៗ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមស្និតស្នាលនៅលើបណ្ដាញមិនចេះដាច់។

មិនតែប៉ុណ្ណោះ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ ក៏តែងតែបង្ហាញនូវសកម្មភាពជាមួយគ្នាជាហូរហែ មិនថាចូលរួមកម្មវិធី ឬមានការងារអ្វីនោះទេ គឺតែងតែលេចវត្តមានទាំងគូតែម្ដង។ លើសពីនេះទៅទៀត បើទោះបីជាទើបតែទាក់ទងគ្នាក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែ នាយចឺម និងគូស្នេហ៍ពិតជាស្រលាញ់មើលថែ និងយកចិត្តទុកគ្នាខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចក្នុងវីដេអូឃ្លីបដែលគូស្នេហ៍ នាយចឺម ទើបតែបង្ហោះប៉ុន្មាននាទីមុននេះអញ្ចឹង គឹបានបង្ហាញនូវសកម្មភាពប្រៀបដូចជាភរិយាទៅហើយ ដោយចូលរួមកម្មវិធីមង្គលការរបស់មិត្តរួមសិល្បៈ កញ្ញា នីឡា កាលពីយប់មិញនេះ នាយចឺម និងមិត្តស្រីពិតជាល្អូកល្អើនស្អិតរមួតខ្លាំងមែនទែន ធ្វើឲ្យហ្វេនមើលហើយ ចង់លើសជាតិស្ករនឹងគូស្នេហ៍មួយគូនេះខ្លាំង ដោយអោបថើបគ្នាយ៉ាងស្និតស្នាលធ្វើឲ្យអ្នកទស្សនាឃើញហើយអៀនជំនួស៕

សូមទស្សនារូបភាព និងជូនវីដេអូ៖ 

នាយចឺម និងមិត្តស្រី
នាយចឺម និងមិត្តស្រី
មិត្តស្រី នាយចឺម
នាយចឺម
នាយចឺម និងមិត្តស្រី
នាយចឺម និងមិត្តស្រី
នាយចឺម និងមិត្តស្រី
@kaasaa123 ច្រណែបងចឺមណាស់😂😂@brosaa6 ♬ original sound - Hea Ry 🇰🇭[Army]🇰🇭
វីដែអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម