ភ្នំពេញ៖ អាចនិយាយបានថាកញ្ញា ទេព បូព្រឹក្ស បានចាប់ផ្ដើមលើវិថីសិល្បៈតាំងពីនាងនៅក្មេងមកម្ល៉េះ ហើយនាងក៏ជាតារាចម្រៀងមួយរូប ដែលទទួលបានប្រជាប្រិយភាពខ្លាំង។ ពិតណាស់ ច្រើនឆ្នាំមកហើយដែលតារារូបនេះបានបង្ហាញខ្លួនលើវិស័យសិល្បៈតាមរយៈការបង្ហាញសមត្ថភាពច្រៀង ហើយគ្រប់បទចម្រៀងរបស់នាងក៏ទទួលបានការគាំទ្រច្រើនពីសំណាក់មិត្តៗយុវវ័យផងដែរ។

ជាមួយគ្នានេះដែរ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយថាកញ្ញា ទេព បូព្រឹក្ស ជាតារាចម្រៀងដែលកំពុងទទួលបានប្រជាប្រិយភាពនិងមានអ្នកគាំទ្រច្រើនខ្លាំងនាពេលបច្ចុប្បន្ននេះ។ ហើយនៅពីក្រោយភាពជោគជ័យរបស់តារាស្រីរូបនេះ នាងធ្លាប់ជួបនឹងឧបសគ្គរាប់មិនអស់ បើទោះបីនាងខំសាងឈ្មោះ ប្រើទេពកោសល្យ និងសមត្ថភាពល្អយ៉ាងណា ក៏នៅមានអ្នកចាំរិះគន់ស្ទើរតែគ្រប់ពេល បើតាមការសង្កេតឃើញនាពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ច្រើនឆ្នាំមកហើយដែលកញ្ញា ទេព បូព្រឹក្ស បានជម្នះពាក្យរិះគន់ពីមហាជន ដែលអាចអាចបញ្ជាក់បានថានាងពិតជារឹងមាំតស៊ូ និងហ៊ានធ្វើគ្រប់យ៉ាងដើម្បីសិល្បៈមានភាពរីកចម្រើនទៅមុខ។ ជាក់ស្ដែង ថ្មីៗនេះនាងបានទទួលពានរង្វានប្រចាំឆ្នាំ២០២២ដល់ទៅ៣ ហើយពានទាំងនោះអាចបង្ហាញឲ្យឃើញថាការលះបង់ និងការខំប្រឹងរបស់នាងពិតជាសមនឹងតម្លៃដែលនាងធ្វើកន្លងមកពិតៗ។ លើសពីនេះទៅទៀត បច្ចុប្បន្ននាងក៏ទទួលបានភាពជោគជ័យទាំងការងារសិល្បៈ មុខជំនួញផ្ទាល់ខ្លួន និងមានហ្វេនចូលចិត្តនាងច្រើនជាងមុនទ្វេដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ទេព បូព្រឹក្ស 
កញ្ញា ទេព បូព្រឹក្ស 
កញ្ញា ទេព បូព្រឹក្ស 
កញ្ញា ទេព បូព្រឹក្ស 
កញ្ញា ទេព បូព្រឹក្ស 
កញ្ញា ទេព បូព្រឹក្ស 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស