រាជធានីភ្នំពេញ ៖ ពិតណាស់ បើទោះបី ហាក់ដកឃ្លាច្រើនពីការងារសិល្បៈហើយក៏ពិតមែន តែតារាខ្មែរជើងចាស់ មិនតិចនាក់ទេ នៅតែទទួលការគាំទ្រពីមហាជនដូចពេលមុនៗដដែរ ជាក់ស្តែង គឺពិធីការិនីជើងចាស់ អ្នកនាង យុគ ចិន្តា ក្រោយប្រឡូកការងារជាពិធីការិនី ជាង២០ឆ្នាំ ពេលនេះ គេដឹងច្បាស់ថា អ្នកនាងហាក់មិនសូវទទួលការងារច្រើនដូចពេលមុន ភាគច្រើន ចំណាយពេលនៅចម្ការផ្ទាល់ខ្លួន ប្រើជីវិតយ៉ាងស្រស់ស្រាយ។
យ៉ាងណាមិញ មិនខុសគ្នាច្រើនប៉ុន្មានឡើយ អ្នកនាង ឌួង ហ្សូរីដា ក៏ជាពិធីការិនី ដែលអាចរក្សាប្រជាប្រិយភាពរហូតដល់ពេលបច្ចុប្បន្ន ខណៈមួយរយៈពេលចុងក្រោយនេះ រូបនាងក៏មានភាពមមាញឹកខ្លាំង នឹងការរកស៊ីក្រៅរង្វង់សិល្បៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ អ្នកនាង ឌួង ហ្សូរីដា ថ្មីៗនេះ បានបង្ហោះរូបភាពថតជាមួយនឹង អ្នកនាង យុគ ចិន្តា មិនតែប៉ុណ្ណោះ ថែមទាំងផ្ទឹមជាមួយរូបភាព កាលពីជាង១០ឆ្នាំមុន ត្រូវហ្វេនៗមើលឃើញសម្រស់អ្នកទាំងពីរ នៅតែក្មេងដដែរ គ្មានប្រែប្រួលទៅណាសោះ មើលទៅសឹងមិនគួរឲ្យជឿថា កន្លងទៅច្រើនឆ្នាំទាល់តែសោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]