ភ្នំពេញ៖ តារាចម្រៀង ទេព បូព្រឹក្ស ដែលជាតារាស្រីទទួលការគាំទ្រពេញទំហឹង ពីសំណាក់មហាជន ជាពិសេស្សរទាប់យុវវ័យ គ្រប់ពេលដែល នាងបានចេញបទចម្រៀង ក៏ដូចជាការងារសិល្បៈ សុទ្ធសឹង តែពេញនិយមខ្លាំងតែម្តង។
ទន្ទឹមនឹងនេះ ម្ចាស់បទ «My សង្សារ» បានផ្ទុះការចាប់អារម្មណ៍ ជាមួយនឹងការ ផាត់មុខ ដែលបានចូលរួម ក្នុងកម្មវិធី Pleng Music Award កាលពីថ្មី ៗ នេះ ដែលស្រាប់បានធ្វើឲ្យមហាជន លើកមកនិយាយគ្រប់ ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គម ភាគច្រើន បានលើកឡើង ការផាត់មុខ មិនសមវ័យ របស់តារាស្រីរូបនេះ ដែលត្រូវបានគេមើលឃើញថា រូបនាង មានភាពទាក់ទាញ តែទោះជាយ៉ាងណាក្តី បូព្រឹក្ស រាងចាស់បន្តិច។
យ៉ាងណាមិញ ថ្មីៗនេះ មានប្រភពជិតស្និទ្ធ ព្រមបើកបង្ហាញពីមូលហេតុដែលការផាត់មុខចេញមកបែបនេះ ព្រោះតែផាត់មុខបែបនេះ បានបន្សល់ពី ការតែងខ្លួនបែបបុរាណ ដែលគេផាត់ស៊ីទៅនឹងសម្លៀកបំពាក់ ណាមួយ ត្រូវឡើងសម្តែង ព្រមទាំងបែកញើសថែមទៀតនោះ ទើបមើលឃើញបែបនេះដូច្នេះឯង៕
ប្រភពរូបភាព៖ Pleng
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]