ភ្នំពេញ៖ អាចនិយាយបានថាកម្មវិធីប្រកួតបវរកញ្ញា Miss Teen International Cambodia ជាឆ្នាំដំបូងដែលបង្កើតឡើងនៅប្រទេសកម្ពុជា ប៉ុន្តែគេចាប់អារម្មណ៍ឃើញថាមានការគាំទ្រច្រើនពីមហាជន។ ម្យ៉ាងវិញទៀត ថ្មីៗនេះទើបតែបញ្ចប់ការប្រកួតនឹងបានស្វែងរកឃើញម្ចាស់ជ័យលាភីឯកដល់ទៅ២រូបឯណោះ។

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើល Miss Teen International Cambodia លំដាប់រងទី១គឺកញ្ញា ប៊ុនរ៉ែន ធារីកា គេឃើញនាងពិតជាមានសម្រស់ស្រស់សោភា ហើយមានភាពក្លាហាន និងសមត្ថភាពខ្លាំងតែម្ដង។ លើសពីនេះទៅទៀត ថ្មីៗនេះនាងក៏មានឱកាសបានថតស្ពតពាណិជ្ជកម្មមួយ ដែលនេះជាជំហានដំបូងដែលនាងប្រឡូកក្នុងការងារសិល្បៈផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើត្រឡប់មកមើលរូបភាពដែលកញ្ញា ប៊ុនរ៉ែន ធារីកា ទើបនឹងបង្ហោះលើគណនី គេឃើញថានាងបានស្លៀកនូវឈុតកីឡាដៃមានកាន់បាល់មួយព្រមទាំងឈរកាចរាងមើលទៅទាក់ទាញលេចធ្លោខ្លាំង។ ក្នុងនោះដែរ បើទោះបីរូបភាពទាំងនោះនាងស្លៀកពាក់បែបសាមញ្ញៗធម្មតា តែនាងពិតជាស្រស់ស្អាត ឃ្យូត ធ្វើឲ្យហ្វេនកម្លោះៗលង់មិនស្ទើរនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ប៊ុនរ៉ែន ធារីកា 
កញ្ញា ប៊ុនរ៉ែន ធារីកា 
កញ្ញា ប៊ុនរ៉ែន ធារីកា 
កញ្ញា ប៊ុនរ៉ែន ធារីកា 
កញ្ញា ប៊ុនរ៉ែន ធារីកា 
កញ្ញា ប៊ុនរ៉ែន ធារីកា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]