ភ្នំពេញ៖ នេះបើតាមផេករបស់ សិល្បករកម្ពុជា បានចែកចាយរូបភាព ជាច្រើនសន្លឹក បានបង្ហាញ តារាសម្តែងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា និងគូស្នេហ៍បណ្ដូលចិត្ត បានដឹកដៃគ្នា ប្រារព្ធពិធីមង្គលការយ៉ាង​អធឹកអធ័ម នាថ្ងៃទី ២៦ កាលពីព្រឹកនេះ។​

ក្រឡេកទៅមើល តាមរយៈរូបភាពដែលបានបង្ហោះនោះ ដោយត្រូវបាន គេមើលឃើញថា ក្នុងថ្ងៃពិសេសរបស់តារាស្រីរូបនេះ មានការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ ក្នុងការធ្វើសាក្ខីភាព នៃគូស្នេហ៍មួយគូនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ តារាសម្តែងស្រី ទឹម រដ្ឋា បានគ្រង​ក្នុង​ឈុតរៀបការកូនក្រមុំ ​ប្រពៃណី ធ្វើឲ្យមើលឃើញ សមសួន ថ្លៃថ្នូរ ជាមួយនឹងស្នាមញញឹមដ៏ផ្អែមល្ហែម ដែល​ពោរពេញ​ទៅ​ដោយ​ ភាព​សប្បាយ​រីក​រាយ​ ក្នុងថ្ងៃដ៏មានសុភមង្គលរបស់នាង។

ទន្ទឹមនឹងនេះដែលបណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសនាង ដែលតារាស្រីរូបនេះ បានក្លាយជាកូនក្រមុំ ដែលបានមនុស្សស្រលាញ់រៀបការដូច្នោះផងដែរ៕

ប្រភព៖ សិល្បករកម្ពុជា

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា