រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាសម្តែងនិងតារាម៉ូដែល ទឹម រដ្ឋា បានដឹកដៃគូដណ្តឹងអនិកជនរបស់ខ្លួន ចូលរោងការតាមប្រពៃណី កាលពីយប់មិញនេះ តាមក្តីស្រមៃ ធ្វើឲ្យមហាជនសម្តែងការអបអរ និងរីករាយជំនួស ក្រោយពិធីនេះធ្លាប់បានលើកពេលម្តងរួចមកហើយ។
ទន្ទឹមនឹងនេះ មហាជនពិតជាទន្ទឹងរងចាំមើល ទិដ្ឋភាពក្នុងថ្ងៃរៀបការរបស់តារាស្រីរូបនេះជាខ្លាំង ព្រោះរូបនាង ជាតារាស្រីម្នាក់ក្នុងចំណោមតារាផ្សេងៗទៀត ដែលមានទំនាក់ទំនងយ៉ាងល្អ ក្នុងរង្វង់សិល្បខ្មែរ មិនថាជើងចាស់ ឬជើងថ្មី សុទ្ធតែជិតស្និទនឹងរូបនាង ដូចមិត្តភក្តិស្គាល់គ្នារាប់ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្នុងពិធីយប់មិញនេះ គេក្រឡេកឃើញ តារាខ្មែរជាច្រើនបានបង្ហាញវត្តមានក្នុងពិធីនេះ ជាពិសេស សិល្បករ សិល្បការិនីល្បីៗឈ្មោះស្ទើរតែទាំងអស់ទៅហើយ ដែលអញ្ជើញចូលរួម មិនតែប៉ុណ្ណោះ សូម្បីតែការរៀបចំខ្លួនរបស់ភ្ញៀវម្នាក់ៗ មើលទៅឡើងញាក់ ជះចំហាយកក់ក្តៅជំនួស សាមីខ្លួន។
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖




















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]