រាជធានីភ្នំពេញ ៖ ពិតណាស់ មង្គលការរបស់ តារាសម្តែង និងតារាម៉ូដែល អ្នកនាង ទឹម រដ្ឋា កាលពីយប់មិញនេះ ធ្វើឲ្យបណ្តាអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទិដ្ឋភាពក្នុងពិធីមិនត្រឹមតែរៀបចំបានស្អាតដូចឋានសួគ៌ប៉ុណ្ណោះទេ សូម្បីតែទិដ្ឋភាពនៃការចូលរួមពីភ្ញៀវកិត្តិយ ក៏ជះចំហាយកក់ក្តៅ ខុសប្លែកពីមង្គលការរបស់តារាខ្មែរដទៃទៀតដែរ ជាពិសេស គេក្រឡេកឃើញតារាខ្មែរ ស្ទើរតែទាំំងអស់ចូលរួមក្នុងមង្គលការនេះ យ៉ាងកុះករ។
យ៉ាងណាមិញ ក្រោយចប់ពិធីសព្វគ្រប់ហើយ បែកធ្លាយតម្លៃឈុតកូនក្រមុំដ៏ស្រស់ស្អាតរបស់ អ្នកនាង ទឹម រដ្ឋា ក្នុងថ្ងៃមង្គល ចំណាយដល់ទៅក្បែឬ ១ម៉ឺនដុល្លារឯណោះ ធ្វើឲ្យមហាជនលាន់មាត់ភ្ញាក់ផ្អើលគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ថាឈុតទៅត្រូវចំណាយដល់ទៅ ១ម៉ឺនដុល្លារ ដល់ពេលបែកធ្លាយ តម្លៃសរុបគ្រឿងពេជ្រ របស់រូបនាង មហាជនស្រឡាំងកាំងតែម្តង គ្រាន់តែ ខ្សែកពេជ្រមួយខ្សែមានតម្លៃដល់ទៅ ១៥ម៉ឺនដុល្លារឯណោះ នៅបូកបញ្ចូលក្រវិល១គូ និងចិញ្ចៀនពេជ្រ២វង់ទៀត តម្លៃជិត ២០ម៉ឺនដុល្លារ ញាក់សាច់ខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា រូបនាងមិនបានបើកបង្ហាញតម្លៃគ្រឿងពេជ្រនោះឡើយ តែតម្លៃនេះ ត្រូវបានបញ្ជាក់ចេញពីម្ចាស់ហាងពេជ្រល្បីឈ្មោះមួយកន្លែងដោយផ្ទាល់។
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]