ភ្នំពេញ៖ ពិតណាស់ តារាចម្រៀងល្បីឈ្មោះបោះសម្លេង ក្នុងផលិតកម្មហង្សមាស ឈីន រតនៈ រូបនេះ ហាក់កំពុងឆក់យកបេះដូងអ្នកគាំទ្រច្រើនគួរសមដែរ ជាមួយគ្នានេះ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ រូបរាងមុខមាត់រូបនាង ផ្លាស់ប្តូរច្រើនណាស់ ប្រសិនបើប្រៀបធៀប ពេលចូលសិល្បៈដំបូងៗ។
លើសពីនេះទៅទៀត ក្រៅពីសមត្ថភាពដ៏ប៉ិនប្រសប់ហើយ តារាចម្រៀងសម្លេងស្រួយរូបនេះ ក៏មានរូបសម្រស់ស្អាតមិនធម្មតាដែរ ដែលជារឿយៗកន្លងមក រាល់ពេល ឈីន រតនៈ បង្ហាញខ្លួនម្ដងៗ អ្នកគាំទ្រជាច្រើនតែងតែសរសើរមិនដាច់ពីមាត់ ទៅលើស្ទាយ៍លេងខ្លួន ដែលអាចបត់បែនគ្រប់កាលៈទេសៈរបស់នាងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីថ្មីៗនេះ ឈីន រតនៈ ក៏ទើបតែបានបង្ហោះរូបភាពថ្មីៗរបស់ខ្លួន នៅលើបណ្ដាញសង្គម ដោយក្នុងនោះ តារារូបនេះ បានតែងខ្លួនក្នុងឈុតកូនក្រមុំ ដែលមានការរៀបចំសម្លៀកបំពាក់ និងផាត់មុខតុបតែងយ៉ាងសមសួន រួមនឹងស្នាមញញឹមដ៏ស្រទន់របស់នាង មើលទៅពិតជាស្រស់ស្អាត ប្លែកភ្នែកមើលសឹងមិនចង់ស្គាល់៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]