ភ្នំពេញ៖ មិនត្រឹមតែជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព និងមានគាំទ្រពីសំណាក់ទស្សនិកជន តែប៉ុណ្ណោះទេ ប៉ុន្តែ កញ្ញា ទេព បូព្រឹក្ស តែងតែនាំមកនូវ ការបង្ហាញពីស្ទាយ៍តុបតែងខ្លួនដ៏ទាក់ទាញជាច្រើន មិនថាជាស្ទាយ៍បែបសម័យថ្មី ឬបុរាណនោះទេ។
ដោយឡែក ថ្មីៗនេះ កញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហាញខ្លួនដ៏ស្រស់ស្អាតសាជាថ្មី ជាមួយនឹងស្ទាយ៍តុបតែងខ្លួនក្នុងឈុតអាវខ្មៅយ៉ាងទាន់សម័យ ក៏ដូចជា លេងស្ទាយ៍ទម្លាក់សក់វែងដ៏លេចធ្លោ ជាពិសេស របៀបនៃការតែងមុខមាត់របស់នាងក៏កាន់តែស្រស់ស្អាតប្លែកភ្នែក ដែលកំពុងតែធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍គ្រប់ៗគ្នា រហូតអ្នកខ្លះថា ដូចLisa Blackpink។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ បន្ទាប់ពីបានឃើញហើយ ក៏មានចូលរួមខមិនកោតសរសើរមិនដាច់ពីមាត់ ពីអ្នកគាំទ្រ ទៅលើភាពទាក់ទាញរបស់ ទេព បូព្រឹក្ស ក្នុងស្ទាយ៍ថ្មីនេះ និងសង្ឃឹមពីការលេងខ្លួនថ្មីៗជាបន្តបន្ទាប់របស់នាង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]