រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា បទថ្មី RUN THE TOWN ដោយបទនេះ ជាការចាប់ដៃរវាង តារារ៉េបល្បីឈ្មោះរបស់ខ្មែរគឺ លោក វណ្ណដា និងតារារ៉េបថៃ លោក Spirte លោក F.HERO លោក 1MILL ដែលវីដេអូចម្រៀងនោះ ចេញជាផ្លូវការមិនដល់២ថ្ងៃផង មានអ្នកទស្សនាដល់ខ្ទង់លាន​ឯណោះ។

យ៉ាងណាមិញ បើងាកមកមើលពី ប្រវត្តិរបស់តារារ៉េប ២រូបក្នុងបទចម្រៀងនេះ គឺលោក វណ្ណដា និងលោក Sprite គឺមានប្រភពដើមកំណើត ចេញពីគ្រួសារសាមញ្ញធម្មតា និងមានជីវភាពមិនសូវធូរធាដូចគ្នា ប៉ុន្តែពេលនេះ អ្នកទាំំងពីរ ក្លាយជាតារាដែលល្បីក្នុងវិថីសិល្បៈប្រចាំប្រទេសរបស់ខ្លួន បន្ទាប់ពីបោះជំហានក្នុងអាជីពតែប៉ុន្មានឆ្នាំតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដូចដែរហ្វេនៗបានដឹងស្រាប់ហើយថា លោក វណ្ណដា ធ្លាប់មានអាជីពជា អ្នកកោសដូងមួយកន្លែង ក្នុងទឹកដីខេត្តជាប់សមុទ្រគឺ ព្រះសីហនុ ដែលគ្រួសារក៏មានជីវភាពមិនសូវធូធារប៉ុន្មានឡើយ ងាកមកមើលពី លោក Sprite វិញ ជាក្មេងប្រុសដែលមានឪពុកម្តាយជា អ្នកអនាម័យ ហើយខ្លួនក៏ជាអ្នកលក់ពោតលីងតាមផ្លូវម្នាក់ផងដែរ ក្នុងរយៈពេលតែប៉ុន្មានឆ្នាំចុងក្រោយ អ្នកទាំងពីរ ក៏មានជីវិតមួយ ដែលមនុស្សជំុំវិញខ្លួននឹកស្មានមិនដល់តែម្តង ខណៈពេលនេះ Sprite មានអាយុត្រឹម ១៦ឆ្នាំ ក៏ពិតមែន រី​ឯ លោក វណ្ណដា មានអាយុត្រឹមតែ ២៥ឆ្នាំ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. តារាប្រុស វណ្ណដា

រូបភាព
រូបភាព

២. តារាប្រុស Sprite

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា