រាជធានីភ្នំពេញ ៖ ប្រសិនបើនិយាយពី តារាខ្មែរដែលកំពុងផ្ទុះប្រជាប្រិយភាព និងមានឥទ្ធិពលខ្លាំង ក្នុងស្រទាប់យុវវ័យនោះ ជឿជាក់ថា បងប្អូនប្រាកដជានឹកឃើញមុនគេ ពី តារារ៉េបល្បីឈ្មោះគឺ លោក វណ្ណដា មុនគេជាក់ជាមិនខាន ដែលបច្ចុប្បន្ននេះ រូបលោកក្លាយជា Idolរបស់យុវវ័យជាច្រើនរាប់ភ្លេច ទាំំងក្នុងនិងក្រៅប្រទេស។

ជាងនេះទៅទៀត ក្រោយបានរួមការងារជាមួយនឹង តារារ៉េបល្បីឈ្មោះរបស់ថៃរួចមក តារាប្រុសរូបនេះ ក៏ត្រូវ កាសែតថៃ ធ្វើការសម្ភាសផ្ទាល់មាត់ជាភាសាបរទេស អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ដែលហ្វេនៗភាគច្រើន មិនធ្លាប់បានឮនោះគឺ រូបលោក ឆ្លើយជាភាសាអង់គ្លេសឡើងរអិលតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកមកមើលពី ដំណើរជីវិតដែលរូបលោក បានរៀបរាប់នោះ ស្តាប់ទៅពិតជា មានមោទនភាពចំពោះតារាប្រុសរូបនេះណាស់ ហា៊នប្រថុយឡើងមកភ្នំពេញ ដោយមានប្រាក់ត្រឹមតែ១០០ដុល្លារ ចុងក្រោយ មិនត្រឹមតែ អាចចាប់ផ្តើមក្តីស្រមៃខ្លួនបានឡើយ ថ្ងៃនេះ រូបលោកក៏ក្លាយជា តារារ៉េបល្បីឈ្មោះរបស់កម្ពុជាម្នាក់ថែមទៀតផង។

មិនតែប៉ុណ្ណោះ អ្វីទាំងអស់មិនមែនត្រឹមតែព្រេងវាសនាកំណត់នោះទេ ក្នុងនោះ ក៏បង្ហាញពីលទ្ធភាពការងារ និងការតាំងចិត្តខិតខំរបស់រូបលោកផងដែរ ព្រោះ ផលិតកម្មបារមីជាអ្នកសុំឲ្យរូបលោកចូលក្នុងផលិតកម្ម ផ្ទុយទៅវិញ មុននឹងឆ្លើយតបនោះ រូបលោកបានបាត់ដំណឹងដល់ទៅ៣ខែ ត្រឡប់មកវិញជាមួយនឹងបទថ្មី គួរឲ្យសរសើរម្លេះ មិនចូលចិត្តនិយាយ តែចូលចិត្តធ្វើ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក វណ្ណដា
លោក វណ្ណដា
លោក វណ្ណដា
លោក វណ្ណដា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា