កម្សាន្ត៖ បើនិយាយដល់គូស្វាមីអ្នកសិល្បៈមានចំណងអាពាហ៍ពិពាហ៍រឹងមាំយូរឆ្នាំ ជឿជាក់ថាប្រិយមិត្តច្បាស់ជាដឹងដល់អ្នកនាង យក់ ថិតរដ្ឋា មុនគេ ព្រោះថាតាំងពីរៀបការមក មិនដែលលឺរកាំរកុះម្ដងណាសឡើយ។
ពិតណាស់ តារាស្រីរូបនេះបានរៀបការអស់រយៈពេល ១៦ឆ្នាំហើយបើគិតមកទល់នឹងពេលនេះ តែអ្វីដែលគេសម្គាល់ឃើញ នាងពិតជាបានសាងគ្រួសារមួយយ៉ាងមានសេចក្ដីសុខ ខណៈបច្ចុប្បន្នមានកូនដល់ទៅ៣នាក់ ហើយកូនប្រុសច្បងក៏ធំសឹងតែពេញកម្លោះនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះរូបភាពកម្រងអនុស្សាវរីយ៍ ជាមួយនឹងស្វាមីតាំងពីចាប់ផ្ដើមមកទល់បច្ចុប្បន្ន ឃើញថាចំណងស្នេហារបស់ អ្នកនាង យក់ ថិតរដ្ឋា នៅតែផ្អែមល្ហែមដដែលមិនថាតាំងពីចាប់ផ្ដើមមកទល់បច្ចុប្បន្ន។ ក្នុងនោះ គ្រាន់តែឃើញបែបនេះ ក៏មានហ្វេនៗជាច្រើន លួចច្រណែននឹងជីវិតគ្រួសាររបស់នាងមិនស្ទើរផងដែរ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]