ថៃ៖ អាចនិយាយបានថា ពិធីការិនីកញ្ញា Jimmy meng (ជីមមី) គឺជាតារាស្រីមួយរូប កំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងសង្គមសិល្បៈនាពេលបច្ចុប្បន្ននេះ ដោយសារតែនាងមានសមត្ថភាពសិល្បៈពូកែ ហើយថែមទៀតទាំងមានសម្រស់ស្រស់ស្អាត រាងតូចស្រឡូន នរណាក៏ប្រាថ្នាចង់បានដូចនាងផងដែរ។
លើសពីនេះ បើងាកមកចាប់អារម្មណ៍ពីស្ទាយ៍តែងខ្លួនប្រចាំថ្ងៃរបស់ ជីមមី វិញយើងឃើញថា នាងក៏និយមលេងខ្លួនហាយសូ ទាន់សម័យ និងប្លែកភ្នែកមិនចាញ់តារាដទៃប៉ុន្មាននោះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ថ្មីៗនេះ ជីមមី បានបង្ហាញខ្លួននៅលើបណ្ដាញសង្គមម្ដងទៀត ក៏ទទួលបានការចាប់អារម្មណ៍ និងការសរសើរជាច្រើនពីហ្វេនៗផងដែរ។ ដោយក្នុងនោះ នាងបានមកជាមួយនឹងឈុតអាវគ្រឺសេពណ៌សមួយឈុត ឈរលេងស្ទាយ៍កាច់រាង បង្ហាញដងខ្លួនដ៏ស៊ិចស៊ីស្លីម ធ្វើឲ្យហ្វេនៗនារីមើលហើយប្រាថ្នាចង់បានរាងដូចនាងជាខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]