ភ្នំពេញ៖ កាលពីថ្មីៗ អ្នកលក់អនឡាញដ៏ល្បី សម្រាប់ពុកម៉ែបងប្អូន ដែលនិយមលេងបណ្ដាញសង្គមប្រាកដជាបានស្គាល់ច្បាស់ហើយ គឺ យាយសួយ ដោយហេតុថា មិនត្រឹមតែជាអ្នកលក់អនឡាញធម្មតានោះទេ ក៏ប៉ុន្តែ យាយសួយ ថែមទាំងបានផ្តល់សំណើចឲ្យអ្នកទស្សនាសើចសប្បយអំឡុងពេលឡាយលក់ដូរផងដែរ។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ យាយសួយ បានធ្វើឲ្យហ្វេនៗក៏ដូចជាអ្នកលេងបណ្ដាញសង្គមស្រឡាំងកាំងយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានតុបតែងខ្លួនលេងស្ទាយ៍សឹងតែ ដូចនឹង តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស ១០០ភាគរយទៅហើយ ដោយហេតុថាទម្រង់មុខនិងបបូរមាត់ យាយសួយ ពិតជាស្រដៀង បូករួមនឹងស្ទាយ៍សក់ខ្លីមានសក់សេះទៀតនោះ មើលមួយភ្លេត ហ្វេនៗលាន់មាត់គ្រប់គ្នាថា ជា ទេព បូព្រឹក្ស ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះ គ្រាន់តែចេញវីដេអូភ្លាម ក៏មានហ្វេនៗ ជាច្រើនបានធ្វើការចែករំលែក វីដេអូយាយសួយ ពេញបណ្ដាញសង្គម ថែមទាំង និយាយបែបលេងសើចថា ជា ទេព បូសួយ ទៀតផងដែរ៕

សូមទស្សនារូបភាព និងជូវីដេអូខាងក្រោម៖

ទេព បូព្រឹក្ស
យាយសួយ
ទេព បូព្រឹក្ស
យាយសួយ
យាយសួយ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស