បរទេស៖ ពិតណាស់ សម្រាប់ហ្វេនៗអ្នកគាំទ្រ របស់តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស  កាលពីប៉ុន្មានថ្ងៃមុននេះ រូបនាងបានហោះទៅប្រទេសបារាំង ដោយរូបនាងទម្លាយថា លើកនេះត្រូវចំណាយពេល ដើរលេងនៅទីនោះ រហូតដល់ទៅកន្លះខែឯណោះ ដែលថ្ងៃទី ៣ ឧសភា រូបនាងនឹងហោះត្រឡប់មកស្រុកខ្មែរវិញ។

មិនតែប៉ុណ្ណោះ ក្នុងដំណើរកម្សាន្តនៅលើទឹកដីបារាំងលើកនេះ កញ្ញា ទេព បូព្រឹក្ស បានទៅទស្សនាជាច្រើនកន្លែង សុទ្ធសឹងតែជាកន្លែងដែលស្អាតៗ និងជាក្តីស្រម៉ៃរបស់អ្នកទស្សនាគ្រប់គ្នា ដែលធ្លាប់តែបានឃើញនៅក្នុងខ្សែភាពយន្តផ្សេងៗ មកបង្ហោះចែកជូនហ្វេនៗបានឃើញប្លែកភ្នែកតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត កញ្ញា ទេព បូព្រឹក្ស ថែមទាំងបានទៅដល់ ទឹកដី Disneyland ដែលជា ទីកន្លែងថតខ្សែភាពយន្តតុក្កតាគំនូរជីវចល Disney ដែលជាខ្សែភាពយន្តដ៏ល្បី ថែមទាំងបានថតបង្ហាញជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់តារាស្រីរូបនេះផងនោះ មើលទៅកាន់តែស្អាតទាក់ទាញ ត្រជាក់ភ្នែកដូចបានឃើញពិតៗដូច្នេះអញ្ចឹង៕

សូមទស្សនារូបភាពខាងក្រោម៖

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស