កោះរ៉ុង៖ ពិតណាស់ ភាពស្និតស្នាលរវាង តារាស្រីដ៏មានទេពកោសល្យ បូករួមជាមួយនឹង រូបសម្រស់ដ៏ស្រស់ស្អាត កញ្ញា ស៊ីន យូប៊ីន និង តារាប្រុសស្រស់សង្ហា លោក ខាត់ វ៉ៃហាំង កាន់តែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យហ្វេនៗជាច្រើនពេញចិត្តខ្លាំងតែម្ដង។

ជាពិសេសនោះគឺ បណ្ដាអ្នកគាំទ្រ របស់តារាទាំងពីរដួងនេះបានដឹងស្រាប់ហើយថា យូប៊ីន និង វ៉ៃហាំង មិនត្រឹមតែជាដៃគូសម្ដែងក្នុងភាពយន្តនោះទេ ប៉ុន្តែអ្នកទាំងពីរក៏ជាដៃគូនឹងគ្នាក្នុងជីវិតពិតផងដែរ បើទោះបីជាមិនទាន់មានសមីខ្លួនចេញមកបញ្ជាក់ក៏ដោយ តែសម្រាប់សកម្មភាពភាព ជិតស្និតយកចិត្តទុកដាក់ ជាហូរហែបានបញ្ជាក់ច្បាស់ៗតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ គ្រាន់តែឃើញ កញ្ញា យូប៊ី រអ៊ូតាមរយៈហ្វេសប៊ុកថា នឹកសមុទ្រ ភ្លាមៗនោះមិននិយាយច្រើន វ៉ៃហាំង ស្រាប់តែជូន ដៃគូទៅកម្សាន្តនៅសមុទ្រភ្លាមៗតែម្ដង។​ មិនតែប៉ុណ្ណោះ ថែមទាំងបានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើទូកជាមួយគ្នា មើលទៅពិតជាស្វីត គួរឲ្យស្រលាញ់សាកសមគ្នាខ្លាំងមែនទែន៕

សូមទស្សនារូបភាពខាងក្រោម៖

វ៉ៃហាំង
វ៉ៃហាំង និងយូប៊ីន
វ៉ៃហាំង និងយូប៊ីន
វ៉ៃហាំង និងយូប៊ីន
វ៉ៃហាំង និងយូប៊ីន
វ៉ៃហាំង និងយូប៊ីន
វ៉ៃហាំង និងយូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង