រាជធានីភ្នំពេញ ៖ ជឿជាក់ថា ហ្វេនៗប្រាកដជាដឹងហើយថា តារាចម្រៀង កញ្ញា ទេព បូព្រឹក្ស ទើបហោះទៅដើរលេងកម្សាន្តនៅប្រទេសបារាំង ដោយម្តងនេះ ទៅតែម្នាក់ឯងដល់ទៅ៣អាទិត្យឯណោះ មិនតែប៉ុណ្ណោះ ដើរលេងកម្សាន្តម្តងនេះ រូបនាងធ្វើឲ្យគេឯង ផ្ទុះការចាប់អារម្មណ៍នឹងរឿងដើរផ្សារ ទិញទំនិញប្រ៊េនៗនេះតែម្តង។

ទន្ទឹមនឹងនេះ គ្រាន់តែដើរផ្សារថ្ងៃដំបូង តាមកញ្ញា តាតា ជាមនុស្សនៅជាប់រូបនាងខ្លាំងបំផុត កំឡុងពេលនៅប្រទេសបារាំង ទម្លាយថា បើកឆាកថ្ងៃទី១ ទិញរហូតដល់អស់ខ្ទង់៣ម៉ឺនដុល្លារឯណោះ រីឯថ្ងៃបន្តបន្ទាប់ទៀត ក៏មិនបានបញ្ចេញ តែឃើញដើរផ្សារទិញបន្តកន្ទុយគ្នាមិនដាច់សោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ខណៈជិតត្រឡប់មកប្រទេសខ្មែរវិញ កញ្ញា តាតា បង្ហាញវីដេអូ ទំនិញចេញពីហាងប្រ៊េនLV ក្នុងទឹកដីប្រទេសបារាំង ទិញដល់ថ្នាក់គេខ្ចប់ដាក់កេសៗដូចតំណាងចែកចាយ សាប៊ូកក់សក់នៅស្រុកខ្មែរ ធ្វើឲ្យហ្វេនៗចំហមាត់ ឃើញស្ងាត់ៗ តារាចម្រៀងសាមញ្ញចឹងមែន តែម្តងនេះ ភ្លឺភ្នែកដូចត្រូវថ្ងៃ កញ្ញា ទេព បូព្រឹក្ស សល់លុយក្នុងខ្លួន មិនចេះតិច៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   កញ្ញា ទេព បូព្រឹក្ស
   កញ្ញា ទេព បូព្រឹក្ស
   កញ្ញា ទេព បូព្រឹក្ស
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស