ប្រទេសថៃ ៖ ពិតណាស់ តារារ៉េប វណ្ណដា មិនត្រឹមតែជា តារារ៉េបជួរមុខនៅកម្ពុជាប៉ុណ្ណោះទេ សូម្បីតែ តារារ៉េបប្រទេសជិតខាង ក៏ផ្ទុះការសរសើរពីសមត្ថភាព ទេពកោសល្យ និងចរឹតលក្ខណៈរបស់ តារាប្រុសរូបនេះដែរ ដោយជារឿយៗ រាល់ចេញបទថ្មីម្តងៗ គេឃើញមាន YouTuber ជាច្រើនធ្វើវីដេអូបញ្ចេញមតិលើបទថ្មី ម្នាក់ៗលាន់មាត់សរសើរគ្រប់ៗគ្នា។

យ៉ាងណាមិញ មិនខុសពីគ្នានេះទេ ក្រោយរួមដៃច្រៀងបទ Run The Town ជាមួយនឹងតារារ៉េបស្រុកថៃរួចមក ស្រាប់តែថ្មីៗនេះ តារារ៉េបវ័យក្មេង Sprite បានឡើងកម្មវិធីទូរទស្សន៍ថៃមួយឈ្មោះថា Sound Check ដោយពោលពាក្យសរសើរ វណ្ណដា ពេញៗមាត់យ៉ាងដូច្នេះថា ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

MC ៖ បទថ្មី ដែលត្រូវចេញនេះ មានចំណងជើងអ្វី?

Sprite ៖ Run The Town ណាបង

MC ៖ ច្រៀងរួមជាមួយនរណាខ្លះ?

S ៖  ជាមួយ បងកប់F.Hero ហើយបង1Mill ហើយក៏វ៉ាន់ដាបាទ

MC ៖ សុទ្ធតែជា តារារ៉េបជួរមុខ ល្បីៗទាំងក្នុងប្រទេសថៃ និងក្រៅប្រទេស Spriteបានរួមការងារ ជាមួយនិងតារាដែលខ្លួនឯងគោរពស្រឡាញ់នោះគឺ...

S ៖ គឺវណ្ណដាបាទ ខ្ញុំជាហ្វេនក្លឹបគាត់ស្រាប់ហើយ ហ្នឹងហើយបង មុនពេលបានច្រៀងជាមួយគាត់ ខ្ញុំបានស្តាប់ភ្លេង បងវ៉ាន់ដាដែលគាត់រ៉េប បើកឃើញនៅក្នុងយូធូប ចម្រៀងរបស់គាត់ឡូយបែប «អឺយ នារីជឿនលឿន» មានអារម្មណ៍ថាវាឡួយណាស់ ហើយក៏ស្តាប់ចម្រៀងគាត់មករហូត បងកប់ គាត់ប្រាប់ថាធ្វើhook(ចំណុចខ្លឹមក្នុងបទចម្រៀង) ឲ្យបងបន្តិច បទ«Run the town» តែពីដំបូងក៏មិនមែនចំណងជើងនេះដែរ តែក៏ចេះតែធ្វើរួមគ្នាសិនទៅ បន្ទាប់ពីសរសេរ hook រួចភ្លាមក៏ប្រាប់ថា បងកប់ ថា បទនេះមានវ៉ាន់ដាដែរណា ខ្ញុំក៏ថាហឺយ មែនហ៎បង បងកប់ បាននិយាយជាមួយគ្នារួចហើយ ព្រោះគាត់មានគម្រោងធ្វើដូច្នេះ , អញ្ចឹងគាប់ជួនតែម្តងហើយ ខ្ញុំជាហ្វេនក្លឹបបងវណ្ណដា រំភើបហើយសប្បាយចិត្តបាទ

MC ៖ ហើយបទ run the town នេះគេនិយាយអីហា៎ ?

S ៖ បងកប់ ចង់ឲ្យបទនេះ ល្បីក្នុងយុគថ្មី ដោយមានតារារ៉េបថ្មីៗ ច្រៀងក្នុងបទនេះ នាំឲ្យល្បីក្នុងអាស៊ីបាទ គឺ វ៉ាន់ដានេះគាត់គឺ ជាអ្នករ៉េបល្បីបំផុត នៅប្រទេសកម្ពុជា

MC ៖  ពេលយើងជួបជាមួយគាត់ យើងនិយាយជាមួយគាត់ដឹងរឿងដែរអត់ ?

S ៖ ពិបាកនិយាយណាស់បង 

MC ៖ គាត់និយាយភាសាអង់គ្លេសហ៎ ?

S ៖ បាទ គាត់និយាយភាសាអង់គ្លេស ក៏ប្រាប់ឲ្យបងខ្ញុំគាត់និយាយឱ្យថា ខ្ញុំចូលចិត្តគាត់ណាស់ ព្រោះ បងគាត់គួរឲ្យស្រលាញ់ បាទ

MC ៖ ចុះពេល គាត់មកថតនៅថៃមែន ?

S ៖ មកថតនៅថៃបាទ

MC ៖  ចុះពេលរួម ការងារជាមួយគាត់ ឃើញអីខ្លះពីធាតុពិតរបស់គាត់ ?

S ៖  ខ្ញុំមានអារម្មណ៍ថាគាត់ឡូយណាស់ គាត់របៀបបែបថា គាត់អង្គុយឆែកចម្រៀងអីបែបនៀក គាត់ក៏ឡូយ គាត់ក៏បង្រៀនខ្ញុំថតdoubtline ដែលខ្ញុំអត់ដែលធ្វើពីមុនមកសោះ បែប fake around ( ជាសំនៀងបែបអឺន )......៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារារ៉េប វណ្ណដា និង Sprite
តារារ៉េប វណ្ណដា និង Sprite
តារារ៉េប វណ្ណដា
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា