កម្សាន្ត៖ ជឿជាក់ថា សម្រាប់អ្នកគាំទ្ររបស់តារាចម្រៀងប្រុសដ៏មានទេពកោសល្យ បទពិសោធន៍ពេញខ្លួន ថែមទាំងជាគណកម្មការកម្មវិធីប្រលងចម្រៀងលំដាប់ថា្នក់ពិភពលោក Cambodian Idol លោក ណុប បាយ៉ារិទ្ធ ប្រាកដជាដឹងច្បាស់ហើយ ថាលោក និង តារាចម្រៀង នីកូ ជាសាច់ឈាមតែមួយ ផងដែរ។

ក្នុងនោះ អ្នកគាំទ្រ​ធ្លាប់​បានដឹង​កន្លងមក​ហើយ​ថា បុរស​រូប​សង្ហា​មានមុខមាត់​កូនកាត់​កូរ៉េ​លោក ណុប បា​យ៉ា​រិ​ទ្ធ និង​ លោក ណុប សម្បត្តិ​ពុទ្ធិ ដែលគេស្គាល់ថា នី​កូ គឺជា​បងប្អូន​បង្កើត​នឹង​គ្នា​ ហើយអ្នកទាំងពីគឺជាតារាចម្រៀងនិងសម្ដែងដែលមានភាពល្បីល្បាញខ្លាំងក្នុងវិស័យសិល្បៈ មិនតែប៉ុណ្ណោះពួកគាត់ម្នាក់ៗ ក៏មានរូបស្រស់សង្ហាដូចទៅនឹងតារាកូរ៉េផងដែរ។ បន្ទាប់ពី នីកូ មករួមរស់ក្រោមដំបូលតែមួយជាមួយគ្នាជាមួយនឹងបងប្រុស មហាជនតែងតែទន្ទឹមរង់ចាំការច្រៀងរួមគ្នារបស់ លោក នីកូ និង លោក ណុប បាយ៉ា​រិ​ទ្ធ ដែលកន្លងមកមិនបានឃើញច្រៀងរួមគ្នាឡើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកទាំងពីរក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មី ដោយបានចាប់ដៃគ្នាឡើងឆាកតែមួយនៅលើកម្មវិធីប្រគុំតន្រ្តីមួយ ហើយលោកបានច្រៀងរួមគ្នាដែលមានចំណងជើងថា «បេះដូងខ្វះគ្នា» ដោយគ្រាន់តែបង្ហើរសំនៀងបង្ហាញខ្លួនភ្លាម ធ្វើឲ្យអ្នកគាំទ្រស្រែកហូរកញ្ជ្រៀវខ្លាំងៗតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

ណុប បាយ៉ារិទ្ធ
នីកូ
ណុប បាយ៉ារិទ្ធ
នីកូ និងបងប្រុស
@30471635633

idoI 🎤❤️️

♬ original sound - គឹម៚ ហុង៚
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ