ភ្នំពេញ៖ ប្រាកដណាស់ សម្រស់របស់មនុស្សតែងមាន ការវិវឌ្ឍន៍ទៅមុខជានិច្ច ជាក់ស្តែង សម្រាប់មនុស្សស្រីនេះតែម្តង ការប្រែប្រួលសម្រស់ តាមវ័យ បានក្លាយជារឿងធម្មតា ដែលមនុស្សស្រី តែងជួបប្រទះគ្រប់ៗគ្នា។

ទន្ទឹមនឹងនេះ ប្រសិនបើយើងក្រឡេកទៅមើល តារាសម្តែងស្រីល្បីឈ្មោះ អ្នកស្រី ចន ច័ន្ទលក្ខិណា វិញនោះ សម្រស់របស់អ្នកនាង ហាក់នៅតែចាំស្អាតក្មេងជាងវ័យ មិនសូវប្រែប្រួលប៉ុន្មានឡើយ។ គួរបន្ថែមថា​ រយៈពេលស្ទើរកន្លះជីវិត ក្នុងវិថីសិល្បៈនេះ មហាជនបានកត់សម្គាល់ថា តារាស្រីរូបនេះ គ្មានប្រែប្រួលអ្វីសូម្បីបន្តិច ខណៈពេល កូនស្រីខ្លួន ពេញរូបពេញរាង​ ពេញក្រមុំស្កូកទៅហើយនោះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកបើក្រឡេកមើលក្នុងឆ្នាំ ២០១២ នៅពេល ចនច័ន្ទ លក្ខិណា  ពិតជាស្អាតខ្លាំងមែន ទែន ដោយមើលតាមរូបភាពយើងអាចឃើញតាមរូបភាពមួយសន្លឹកនោះ ដោយរូបរាងអ្នកនាងតូចច្រឡឹង និងខ្ពស់ស្រឡះ ដៃស្រលូន ចំណែកស្បែកវិញគឺមានលក្ខណៈសស្អាត់ម៉ត់រលោងតែម្តង និងបរិវេនមុខវិញគឺគ្មានមុន និងស្នាមជ្រើវជ្រួញបន្តិចសោះឡើយ ដោយសរុបមកគឺល្អឥតខ្ចោះតែម្តង ៕

សូមទស្សនារូបភាពខាងក្រោម៖

ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា កាលពី១០ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា