រាជធានីភ្នំពេញ ៖ ក្រោយពី ដកឃ្លាពីការចេញច្រៀងមួយរយៈពេលធំ ស្រាប់តែ លេចវត្តមានក្នុងបទថ្មី ប៉ុន្មានបទចុងក្រោយនេះ កញ្ញា ទេព បូព្រឹក្ស កំពុងតែព្យាយាមយកសម្លេងគាំទ្រភ្លូកទឹកភ្លូកដីរបស់ខ្លួនត្រឡប់មកវិញ ស្របពេល មហាជនជាច្រើន ក៏ចាប់អារម្មណ៍នឹងជីវិតឯកជន ដ៏ស្រស់បំព្រងរបស់រូបនាង ផងដែរ។
យ៉ាងណាមិញ ហ្វេនៗកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នឹងរូបសម្រស់របស់តារាស្រីរូបនេះ តាំងពីផ្តើមល្បីក្នុងវិស័យចម្រៀងជាថ្មី មុខមាត់របស់រូបនាង កាន់តែស្អាតដូចកូនតុក្កតា ពិសេសជាមួយនឹង ច្រមុះស្រួចដូចកូនកាត់ ដែលខ្លួនបានតខ្ទង់លើកទី១ ព្រមការលេងស្ទាយ៍តុបតែងខ្លួនប្លែកៗ ធ្វើឲ្យរូបនាងជះសម្រស់កាន់តែញាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង មិនព្រមលាក់បាំងអ្វីសោះឡើយ ថ្មីៗនេះ រូបនាងបាន បង្ហើបថាខ្លួនតខ្ទង់ច្រមុះជាលើកទី២ ដែលលទ្ធផលម្តងនេះ ធ្វើឲ្យហ្វេនៗភ្ញាក់អារម្មណ៍មិនស្ទើរ ម្តងនេះ ស្អាតប្លែក១៨០ដឺក្រេ លើសពីនេះទៅទៀត ច្រមុះកាន់តែស្រួច កញ្ញា ទេព បូព្រឹក្ស កាន់តែដូច មនុស្សយន្ត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]