រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង ហ្សូណូ ត្រូវមហាជន ពេញចិត្តនឹងសំនៀងរូបលោកជាខ្លាំង ពិសេសក្នុងការបកស្រាយចម្រៀងបែបមនោសញ្ចេតនា មិនតែប៉ុណ្ណោះ បូករួមនឹង សម្រស់សាច់ចាំ មិនចេះចាស់របស់រូបលោក កាន់តែធ្វើឲ្យ ហ្វេនៗបាក់ចិត្តគាំទ្រ ងើបមិនរួច។
ទន្ទឹមនឹង ការងារសិល្បៈជោគជ័យ ការរកស៊ីក៏ដំណើរការល្អថែមទៀតនោះ ក្រឡេកទៅមើល ជីវិតឯកជនរបស់តារាចម្រៀងប្រុសរូបនេះ ហាក់មិនទាន់ខ្វាយខ្វល់ពីនារីម្នាក់ណានៅឡើយទេ ក្រោយពី បរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍និងមានកូនម្នាក់ហើយនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ឃើញនៅសង្ហា លេងខ្លួនមិនឲ្យចាញ់គេឯងជាកម្លោះ អ្នកគាំទ្រ ស្ទើរតែដាច់ផ្ងារ ក្រោយរូបលោក ទម្លាយអាយុពិត ក្នុងថ្ងៃកំណើតឆ្នាំនេះ គឺអាយុ ៣៩ឆ្នាំទៅហើយ ភ្លេចៗខ្លួន ចូលក្បាល៤០ហើយ ប៉ុន្តែ មើលទៅរូបសម្បត្តិរូបលោក ដូចបុរស២០ក្រាស់តែប៉ុណ្ណោះ ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]