រឿងភាគបែបទេពមច្ឆាដំបូងក្នុងស្រុកដ៏គួរឲ្យទាក់ទាញបានចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8 យប់។
រឿង «មេឆា» មានតួឯកដល់ទៅបីរូបដែលសុទ្ធតែជាកំពូលតារាលំដាប់ប្រទេសដូចជា លោក ឆន សុវណ្ណារាជ លោក ហ្សូណូ និងកញ្ញា មាន សូនីតា។ ជារឿងភាគទីមួយបែបត្រីខ្លួនមនុស្ស ឬភាសាសាមញ្ញហៅថានាងមច្ឆានោះ ទស្សនិកជនជាច្រើនបានលើកសរសើរនិងកំពុងតាមដានយ៉ាងខ្លាំងចំពោះរឿងភាគមួយនេះ។
នេះមិនមែនជាលើកទីមួយទេដែលកញ្ញា មាន សូនីតា សម្តែងរឿងប៉ះជាមួយតារាចម្រៀងរូបសង្ហារ ហ្សូណូ ដែលកាលពីឆ្នាំទៅអ្នកទាំងពីរក៏បានសម្តែងជាមួយគ្នាក្នុងរឿងភាគបែបបុរាណ «ខោល» របស់ទូរទស្សន៍ ហង្សមាស ដូចគ្នា។
ចំពោះជំនួបជាថ្មីរបស់កំពូលតារាចម្រៀងនិងសម្តែងទាំងពីរនេះឃើញថាប៉ុន្មានភាគដំបូងប៉ុណ្ណោះ មាន សូនីតា មានឈុតថើបមាត់ជាមួយ ហ្សូណូ ច្រើនគួរសមដែលសុទ្ធតែជាការថើបពិតៗមិនកាត់តហើយ ថែមទាំងថើបបែបស្និទខ្លាំងទៀតផង។
កញ្ញា មាន សូនីតា បានបញ្ជាក់ប្រាប់ថាទោះបីជានាងនិងលោកហ្សូណូស្គាល់គ្នាយូរហើយ ធ្លាប់រួមការងារជាមួយគ្នាច្រើនក៏ពិតមែន តែក្នុងរឿង «មេឆា» នេះគឺជាលើកទីមួយហើយ ដែលសម្តែងប៉ះឈុតថើបមាត់គ្នាច្រើនដងហើយថែមទាំងត្រូវថើបឲ្យស្និទ្ធខ្លាំងទៀត។ កញ្ញាបានបន្ថែមទៀតថាទោះបីវាជាការសម្តែងក៏ពិតមែន តែអារម្មណ៍អៀនគឺពិតជាមានហើយអៀនយ៉ាងខ្លាំងទៀតផង។ តែយ៉ាងណាមិញសម្រាប់កញ្ញានិងលោកហ្សូណូមានភាពស្និទ្ធស្នាលស្ទើតែដូចបងប្អូនទៅហើយ។
គួរបញ្ជាក់ផងដែរថារឿង «មេឆា» កំពុងតែមានការចាក់ផ្សាយជូនទស្សនានូវរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ វេលាម៉ោង 7-8 យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]