ភ្នំពេញ៖ កំពូលតារាចម្រៀង និងជាកំពូលគណៈកម្មការក្នុងកម្មវិធី Cambodian Idol Junior លោក ហ្សូណូ បានបង្ហាញមមុខសារជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីកម្សាន្តដ៏ល្បីល្បាញ Killer Karaoke Cambodia រដូវកាលទី៧ ធ្វើឱ្យអ្នកទស្សនាសើចផង អាណិត ព្រោះចំវិញ្ញាសាដ៏មហាវេទនាមួយនេះ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិលមកកាន់សប្ដាហ៍ថ្មី កម្មវិធីកម្សាន្តដ៏ពេញនិយមលំដាប់ពិភពលោករបស់ហង្សមាស បាននាំម្ចាស់បទ «មួយម៉ាត់បែកពីរម៉ាត់បែក» មកចូលរួមប្រកួតក្នុងវិញ្ញាសា «រន្ទះស្រៀវស្រើប»។ ប៉ះជាមួយវិញ្ញាសានេះមិនមែនតែលោក ហ្សូណូ ទេដែលត្រូវធ្ងន់ ប៉ុន្តែគណៈកម្មការ ពិធីករ ត្រូវធ្ងន់ធ្ងរដោយសារតែអ្នកបម្រើសេវាកម្មរូបសង្ហាម្នាក់នេះ។ នៅក្នុងវិញ្ញាសានេះ ហ្សូណូ ត្រូវបានអ្នករៀបចំកម្មវិធីឱ្យធ្វើជាអ្នកបម្រើសេវារត់តុ មាននំនែក គ្រឿងទេស ភេសជ្ជៈ ស្រាបៀ ទៅជូនគណៈកម្មការកិត្តិយស ប៉ុន្តែស្របជាមួយគ្នានោះ ចរន្តអគ្គិសនីដែលមានបង្កប់លើខ្លួនបេក្ខជនម្នាក់នេះឆក់ឥតល្ហែ ធ្វើឱ្យ ហ្សូណូ ស្រែកច្រៀងទាំងស្រៀវខ្លួន។

រូបភាព

អ្វីដែលធ្វើឱ្យទស្សនិកជនសើចស្ទើរចុកពោះនោះ គឺអ្នកបម្រើសេវាកម្មម្នាក់នេះ បានផ្ដល់សេវាល្អហួស គឺជះលើគណៈកម្មការ ពិធីករ ទាំងថាសៗ ធ្វើឱ្យម្នាក់ៗត្រូវមិនស្ទើរទេ។ ចំណែកឯលោកហ្សូណូ វិញច្រៀងកន្ត្រាក់ៗ ស្រែកវ៉ាស់ៗ ពេញឆាក ច្រៀងស្ទើរលេងចាំប៉ារ៉ូលទៅហើយ។

រូបភាព

យ៉ាងណាមិញកំពូលតារាចម្រៀងខ្ពស់ស្រឡះម្នាក់នេះ ខំច្រៀង និងប្រកួតរហូតដល់ចប់។ ទស្សនិកជនខ្លះអាចនឹងគិតថា តើលោក ហ្សូណូ ត្រូវភ្លើងឆក់អ៊ីចឹង មិនខ្លាចគ្រោះថ្នាក់ទេ ? តាមពិតនោះ គឺអ្នករៀបចំកម្មវិធីគ្រាន់តែបង្កប់ឧបករណ៍ឆក់ ធ្វើឱ្យភ្ញាក់ៗ មិនបង្កឱ្យមានគ្រោះថ្នាក់អ្វីទេ។ ដូចនេះហ្វេនៗមិនបាច់បារម្ភទេ អាយដលលេងដោយសុវត្ថិភាព និងបង្កភាពសប្បាយរីករាយក្នុងកម្មវិធីជូនអ្នកទស្សនា។

រូបភាព

Killer Karaoke Cambodia រដូវកាលទី៧ មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃព្រហស្បត្រិ៍ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងលើទំព័រហ្វេសប៊ុកផេក Killer Karaoke Cambodia ចាប់ពីម៉ោង ៨យប់តទៅ៕

រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ្សូណូ