ភ្នំពេញ៖ កាលពិម្សិលមិញនេះ រថយន្តទំនើបលំដាប់ហាយសូ Rang Rover ថ្មីស្រឡាងរបស់ តារាចម្រៀងនិយមលេងខ្លួនស៊ិចស៊ី កញ្ញា រ៉ាប៊ី ត្រូវបានក្មេងសសិស្សសាលាម្នាក់ជិះបុកចំពាក់កណ្ដាលខណៈដែលនាងកំពុងតែបត់ឡាន។
យ៉ាងណាមិញ សម្រាប់ហេតុការណ៍កើតឡើងបង្ករឲ្យមានការប៉ះទង្គិចនិងខូចខាតឡានរបស់ តារាចម្រៀងរូបនេះ មិនត្រឹមតែមិនមានការប្តឹងផ្តល់អីនោះទេ ប៉ុន្តែ រ៉ាប៊ី ថែមទាំងមិនបានទាមទារសំណងអ្វីសូម្បីបន្តិចពីក្មេងប្រុសម្នាក់នោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត រ៉ាប៊ី បែរជាបង្ហាញអារម្មណ៍អាណិតអាសូរ ដល់ក្មេងប្រុសដែលបានបើកបុក រថយន្តរបស់នាង ក្រោយពីនាងបាននិយាយសំដីរៀងខ្លាំងនិងស្តីបន្ទោសដល់គេ ដោយនាងបានគិតថាបើសិនជាប៉ះខ្លួននាង ក៏ដូចជាបងប្អូននាងក៏មានការភ័យយ៉ាងដូច្នេះដែរ មិនតែប៉ុណ្ណោះ រ៉ាប៊ី ថែមទាំងនិយាយសុំទោសដល់ក្មេងប្រុសនោះទៀតផង៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖





@rabee7777 យកឡានមកធ្វើ មើលវីឌីអូ វិញក៏អាណិតប្អូនដែល😞
♬ original sound - Ra Bee
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]