ភ្នំពេញ៖ ច្រើនឆ្នាំមកហើយដែលតារាចម្រៀងអាចច្រៀងច្រើនសម្លេង រ៉ូលីន ឈានជើងប្រឡូកក្នុងវិស័យសិល្បៈ។ ពិតណាស់ តារារូបនេះមិនត្រឹមមានសម្លេងពីរោះប៉ុណ្ណោះទេ តែក៏អាចច្រៀងត្រាប់តាមសម្លេងតារាដទៃជាច្រើននាក់យ៉ាងស្រដៀងដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំ តារារូបនេះកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗជាលំដាប់ បើតាមការសង្កេតឃើញនោះ។
ពិតណាស់ ច្រើនឆ្នាំមកនេះ រ៉ូលីន ពិតជាជោគជ័យក្នុងវិស័យសិល្បៈខ្លាំង ហើយតារារូបនេះមិនត្រឹមអាចច្រៀងបានយ៉ាងពីរោះនោះទេ តែក៏អាចសម្ដែង និងធ្វើជាពិធីករបានយ៉ាងល្អទៀតផង។ ក្រោយការងារជោគជ័យ គេឃើញជីវិតឯកជនសិល្បកររូបនេះ រស់នៅយ៉ាងមានក្ដីសុខ ចាយជីវិតយ៉ាងហ៊ឺហារ ហើយឧស្សាហ៍ដើរលេងក្រៅប្រទេសជាញឹកញាប់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ចូលសិល្បៈច្រើនឆ្នាំមកនេះ រ៉ូលីន ហាក់បីមិនសូវលេចឮដំណឹងមានគូស្នេហ៍ឡើយ ប៉ុន្តែថ្មីៗនេះ តារារូបនេះបានធ្វើឲ្យហ្វេនសង្ស័យពីទំនាក់ទំនងជាមួយបុរសម្នាក់ ដែលតែងតែថតរូបកៀកកាយ ស្និទ្ធស្នាលគ្នាយ៉ាងដូច្នេះ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះពួកគេបានដឹកដៃគ្នាទៅដើរលេងនៅប្រទេសវៀតណាម ព្រមទាំងបង្ហោះរូបយ៉ាងផ្អែមល្ហែម រហូតហ្វេនលាន់មាត់និយាយពីទំនាក់ទំនងអ្នកទាំងពីគ្រប់គ្នា៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]