រាជធានីភ្នំពេញ ៖ ពិតណាស់ គូស្វាមីជាតារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត និង អ្នកនាង យក់ ឋិតរដ្ឋា ជាគូស្នេហ៍ក្នុងវិស័យសិល្បៈ ដែលគួរឲ្យស្រឡាញ់ និងមានការសរសើរពីចំណងស្នេហ៍អ្នកទាំងពីរជាខ្លាំង មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែពេលនេះ ដកឃ្លាពីរង្វង់សិល្បៈច្រើនក្តី តែអ្នកទាំំងពីរ នៅតែទទួលការចាប់អារម្មណ៍និងការគោរព ពីសិល្បករ សិល្បការិនីខ្មែរ ក៏ដូចជា មហាជនដូចមុន។
យ៉ាងណាមិញ តារាប្រុសស្រីទាំំងពីររូបនេះ ទើបនឹង ទម្លាយដំណឹងល្អ មានគម្រោងអាជីវកម្មថ្មីមួយបន្ថែមទៀត គឺជាម្ចាស់ផ្ទះវីឡា និងផ្ទះល្វែង ដែលគម្រោងនេះមានឈ្មោះថា បុរីយក់ ឋិតរដ្ឋា គ្រោងនឹងបើកការសាងសង់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យផ្អើលចង្កោមសិល្បៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ មិនទាន់បានប៉ុន្មានផង ស្រាប់តែ អ្នកទាំំងពីរ បង្ហោះសារធ្លាក់ខ្លួនដល់ថ្នាក់នេះ សូម្បីតែ ទឹកដោះគោកូន និងម្ហូបអាហារ ក៏ត្រូវខ្ចីលុយមិត្តភក្តិមកដែរ ដែលធ្វើឲ្យគេឯង សង្ស័យថា អ្នកទាំងពីរ កំពុងតែមានរឿងប្តឹងផ្តល់ ជាក់ជាមិនខាន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]