ក្រុងព្រះសីហនុ៖ រូបភាពជាច្រើន នៃបណ្តុំរូបរបស់តារាស្រី ទេព បូព្រឹក្ស បានកាន់តែទាក់ទាញខ្លាំងឡើង ព្រោះតែមើលសឹងនឹងដូចម៉ានីកាំង បន្តិចដូចតុក្កតាបន្តិច ក្រោយពីតារាស្រីរូបនេះ បានកែកុងច្រមុះនាង រូបរាងថ្មី បានប្រែកាយ ១៨០ ដឺក្រេ។

ជាក់ស្តែងជាថ្មីម្តងទៀត មិត្តស្រីរបស់ លោក ជី ដេវីត បានបង្ហាញខ្លួនក្នុងវីដេអូឃ្លីបថ្មីមួយ ជាមួយនឹងការតុបតែងខ្លួនបែបខូលអស់ទាល់ លេងស្ទីលលើឆាក ពិតជាស្រស់សោភាតែម្តង ទៅនឹង ខោខ្លី តែបានដាក់ស្បែកកវែង ស៊ីគ្នានឹងអាវស្បែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀត ការលេងស្ទីលសក់សេះ ទម្លាក់ បូករួមទៅនឹង ការធ្វើច្រមុះបែបថ្មីនេះ ធ្វើឲ្យហ្វេនៗលាន់មាត់ច្រលំគ្រប់គ្នា ថាមើលមួយភ្លេតស្មាន តែកញ្ញា សុខ ពិសី ព្រោះវីដេអូ បានបង្ហាញឲ្យឃើញកាន់តែជិត គ្រប់កាយវិការ ជាពិសេសនោះ ការសើច ដូចគ្នា ប្រៀបទៅនឹងកូនភ្លោះតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី