រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា តារាចម្រៀង ឆន សុវណ្ណរាជ តាំងពីប្រឡូកក្នុងវិស័យសិល្បៈជាង ១០ឆ្នាំ មិនធ្លាប់មានរឿងអាស្រូវ ធ្វើឲ្យមហាជននិងហ្វេនៗ ទើសចិត្តនោះឡើយ ផ្ទុយទៅវិញ ជឿជាក់ថា បងប្អូនប្រាកដជាជ្រាបថា កាលពីប៉ុន្មានថ្ងៃនេះ រូបលោកត្រូវមហាជនមួយភាគតូច ផ្ទុះការរិះគន់ពេញមួយទំហឹង លើបណ្តាញសង្គម ដោយដាក់ពិន្ទុឲ្យបេក្ខភាពសំនៀងស្រដៀងខ្លួន ធ្លាក់ទៅវិញ។

ទន្ទឹមនឹងពេលដែល គេឯងផ្ទុះការមិនពេញចិត្តដូច្នេះ តារាចម្រៀងរូបនេះ បានបង្ហោះសារលើគណនីផ្លូវការរបស់ខ្លួនថា «រឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណាក៏ពូរាជមិនចុះចាញ់តែមកចេញនឹងក្លិនធុរេននឹងតែម្តងស្បថ យកពេលវេលាដ៏មានតំលៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្តី រូបលោកក៏បានបកស្រាយថា បំណងនៃការប្រើពាក្យពេជន៍ទាំងនេះ គឺក្នុងគោលបំណងល្អ គ្មានចង់ឌឺឌងទៅ អ្នករិះគន់នោះឡើយ ព្រោះ រូបលោកមិនដឹងថា ក្នុងបណ្តាញTikTok គេកំពុងវាយប្រហារលើរូបលោកនោះឡើយ ។

តួយ៉ាង ឃើញមហាជនកាន់តែបន្តឌឺឌងឲ្យidolខ្លួន កាន់តែខ្លាំងឡើងៗ ហ្វេនៗផ្កាប់មុខរបស់តារាចម្រៀងរូបនេះ ទម្លាយភស្តុតាង ការប្រើពាក្យថា «ខួរក្បាលមិនមែនជាធុងសំរាម» រូបលោកប្រើតាំងពី កំឡុងឆ្នាំ ២០១៨មកម្លេះ ហេតុអ្វីក៏បុគ្គលមួយចំនួន ចេញមកប្រតិកម្មដោយជាន់ពន្លិចថ្នាក់នេះ?៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ​៖

តារាចម្រៀង ឆន សុវណ្ណរាជ
តារាចម្រៀង ឆន សុវណ្ណរាជ
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ