រាជធានីភ្នំពេញ ៖ អតីតតារាសម្តែង វ៉ាង ស្រីណូ បើទោះបី ដកឃ្លាពីវិថីសិល្បៈដែលកំពុងល្បី ទៅបោះជំហានលើវិស័យរកស៊ី លក់ឥវ៉ាន់ប្រេ៊នលើអនឡាញវិញក្តី តែរូបនាងនៅទទួលបាន ការចាប់អារម្មណ៍ពីមហាជនដូចមុន ជាពិសេសទាក់ទងនឹងជីវិតឯកជន តែម្តង។

ជាក់ស្តែង រូបសម្រស់ក៏ស្រស់ស្អាត ពូកែរកស៊ី ហើយថែមទាំង មានទ្រព្យធនស្តុកស្តម្ភគួរឲ្យសរសើរទៀត ផ្ទុយទៅវិញ ប្រសិនបើងាកទៅជីវិតដៃគូវិញ តារាស្រីរូបស្រស់នេះ ហាក់មិនទាន់រកបាននៅឡើយទេ មិនថាពេលកំពុងល្បីជា សិល្បការិនី ឬ ពេលនេះនោះឡើយ រូបនាងមិនធ្លាប់មានរឿងអាស្រូវទាក់ទងនឹងបុរសណាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឃើញហ្វេនៗឧស្សាហ៍ដេញដោលញឹកញាប់ពេក កញ្ញា វ៉ាង ស្រីណូ បង្ហើបថា មិនមែនមិនចង់រកទេ ស្វាមីនោះ តែគ្មានពេលទំនេរសម្លឹងដើររក ព្រោះពីមួយអាទិត្យទៅមួយអាទិត្យ រកពេលតែសម្រាកឲ្យពេញមិនឃើញ ព្រោះ វិលៗដល់ថ្ងៃត្រូវកាន់សីល ១អាទិត្យមាន១ថ្ងៃ នៅសល់៦ថ្ងៃទៀត រូបនាងចំណាយពេល រៀនអ្វីដែលថ្មីៗ មិនតែប៉ុណ្ណោះ ក៏នៅបន្តរៀនភាសា៣ទៀត មានអង់គ្លេស ចិន និងថៃផងដែរ រីឯពេលបន្តិចបន្តួចនៅសល់ ក៏ត្រូវរៀនជំនាញបន្ថែម ដូចជា ការគូរក្រចក ជាដើម ដូច្នេះហើយ គ្មានពេលចន្លោះណាមួយ ដើម្បីគិតរឿងនេះនៅឡើយទេ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា វ៉ាង ស្រីណូ
កញ្ញា វ៉ាង ស្រីណូ
កញ្ញា វ៉ាង ស្រីណូ
កញ្ញា វ៉ាង ស្រីណូ
កញ្ញា វ៉ាង ស្រីណូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ