កម្សាន្ត៖ ជឿជាក់ថាបងប្អូនអ្នកស្នេហាវិស័យសិល្បៈ ជាច្រើនប្រាកដជាបានស្គាល់យ៉ាងច្បាស់ហើយពីអតីតតារាស្រីអ្នកនាង ឈិត សុជាតា ដែលកន្លងទៅ អ្នកនាងធ្លាប់ជាតារាសម្ដែងស្រីដ៏ល្បី និងជាពិធីការិនីមួយរូបដ៏មានប្រជាប្រិយភាពខ្លាំង នៅក្នុងស្រទាប់សិល្បៈផងដែរ។
យ៉ាងណាមិញ ក្រោយមកអ្នកនាង ក៏បានសាងគ្រួសារមានស្វាមី និងកូនភ្លោះប្រុសស្រី យ៉ាងមានសុភមង្គល ហើយក៏បានបញ្ចប់ជីវិតជាអ្នកសិល្បៈទាំងស្រុង ដោយងាកមកចាប់អាជីពរបររកស៊ីផ្ទាល់ខ្លួនវិញ។ ក្នុងនោះថ្វីត្បិតតែ អ្នកនាង ឈិត សុជាតា បានឈប់ពីសិល្បៈពិតមែន ក៏ប៉ុន្តែ ជីវិតឯជករបស់នាង ក៏ទទួលបានការចាប់អារម្មណ៍ និងចង់ដឹងចង់លឺពីទស្សនិកជនជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ចំពោះសម្រស់របស់ ឈិត សុជាតា បច្ចុប្បន្ន ក៏អាចនិយាយបានថា រិតតែស្រស់ស្អាត មិនចាញ់កាលនៅក្រមុំនោះឡើយ ដោយរូបរាង មុខមាត់របស់នាង ឥលូវនេះស្ទើរតែដូចនឹងតុក្កតា គួរឲ្យទាក់ភ្នែកខ្លាំងជាមួយនឹងទម្រង់មុខរាងពងក្រពើ ច្រមុះស្រួច ចិញ្ចើមខ្មៅក្រាស់ ភ្នែកសមនឹងច្រមុះមាត់បែបនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលសរសើរ ពីការថែរក្សាសម្ផស្សរបស់អ្នកនាង ព្រោះថា ពេលនេះ នាងមានអាយុមិនតិចទេ តែអ្នកនាង នៅតែខ្ញង់ស្អាតដដែល៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]