ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់អតីតពិធីការិនីល្បីឈ្មោះបោះសម្លេង កាលពីជាង១០ឆ្នាំមុន អ្នកនាង ឈិត សុជាតា ដែលកន្លងទៅ អ្នកនាងធ្លាប់ជាតារាសម្ដែងស្រីដ៏ល្បី និងជាពិធីការិនីមួយរូបដ៏មានប្រជាប្រិយភាពខ្លាំង នៅក្នុងស្រទាប់សិល្បៈផងដែរ។

យ៉ាងណាមិញ ក្រោយមកអ្នកនាង ក៏បានសាងគ្រួសារមានស្វាមី និងកូនភ្លោះប្រុសស្រី យ៉ាងមានសុភមង្គល ហើយក៏បានបញ្ចប់ជីវិតជាអ្នកសិល្បៈទាំងស្រុង ដោយងាកមកចាប់អាជីពរបររកស៊ីផ្ទាល់ខ្លួនវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ជាមួយនឹងការត្រលប់មកវិញ ក្រោយពីបាត់ពីសិល្បៈជិត៧ឆ្នាំ ឈិត សុជាតា ក៏បានទម្លាយហេតុផល ពីការលាឈប់ពីសិល្បៈ ថាព្រោះតែត្រូវការពេលវេលាសម្រាប់គ្រួសារជាចាំបាច់ លើសពីនេះ គឺអ្នកនាង ក៏មានមុខជំនួញជាច្រើននៅក្នុងដៃ ដែលជាមុខរបររកស៊ី លក់ដូរហូលផាមួងអនឡាញ ថែមទាំងមានក្រុមហ៊ុនទេសចរណ៍ដឹកភ្ញៀវ ទាំងក្នុងស្រុខ និងក្រៅស្រុកទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

ឈិត សុជាតា
ឈិត សុជាតា
ឈិត សុជាតា
ឈិត សុជាតា និងកូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុជាតា