ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាសម្ដែងស្រីល្បីឈ្មោះ អ្នកនាង ឈិត សុជាតា បានដកឃ្លាផ្អាកពីការងារសិល្បៈ ដើម្បីផ្ដោតទៅលើមុខជំនួញផ្ទាល់។ លើសពីនេះទៅទៀត តារារូបនេះមានមុខរបរច្រើនមុខនៅក្នុងដៃ សុទ្ធសឹងតែទទួលបានភាពរីកចម្រើនផងដែរ។
មួយវិញទៀត គេដឹងថាអ្នកនាង ឈិត សុជាតា បានរៀបការសាងជីវិតគ្រួសារ ហើយមានស្វាមីដែលពូកែយល់ចិត្តទៀតផង។ មិនតែប៉ុណ្ណោះ នាងមានកូនភ្លោះប្រុសស្រីពីរនាក់ ឆ្លាតៗ និងមានមុខមាត់ស្អាត ឃ្យូតគួរឲ្យក្នាញ់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បើក្រឡេកមើលជីវិតឯកជនរបស់អ្នកនាង ឈិត សុជាតា នាងហាក់កំពុងមានសុភមង្គលខ្លាំង ខណៈមានស្វាមីល្អ និងកូនៗគួរឲ្យស្រលាញ់ផងនោះ។ ហើយថ្មីៗនេះ នាងត្រូវបានហ្វេនសរសើរពីនាងមិនដាច់ពីមាត់ ស្របពេលនាងបង្ហោះរូបជាមួយកូន ឃើញថាមានក្ដីសុខខ្លាំង។ ក្នុងនោះដែរ ទោះបីនាងបាត់មុខពីសិល្បៈ សង្ងំសាងជីវិតគ្រួសារ ប៉ុន្តែក៏មានហ្វេនជាច្រើនចង់ឃើញនាងវិលចូលសិល្បៈវិញផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]